ความมั่นใจ

ការសែតបានចុះផ្សាយថា មានសិស្សម្នាក់ទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ថ្ងៃមួយគាត់រកឃើញការការផ្សាយពាណិជ្ជកម្មនៃការជ្រើសរើសបុគ្គលិកនៅលើកាសែតល្បីមួយ។ គាត់ប្រញាប់ប្រញាលទូរស័ព្ទទៅការិយាល័យអត្ថបទពិសេសក្នុងការសែត ហើយគាត់ត្រូវបានគេអញ្ជើញសំរាប់ការសំភាសន៍មួយនៅថ្ងៃស្អែកវេលាម៉ោង09:00ព្រឹក។ ថ្ងៃស្អែក គាត់ទៅដល់ការិយាល័យនៅម៉ោង 8:30ព្រឹក ហើយឃើញមានមនុស្ស09នាក់កំពុងឈរជាជួរនិងរងចំាធ្វើការសំភាសន៍។ បន្ទាប់ពីដាក់ស្នើប្រវត្តិរូបរបស់គាត់ គាត់បានយកក្រដាស់តូចមួយហើយសរសេរពាក្យមួយចំនួនដោយប្រុងប្រយ័ត្ន។ បន្ទាប់មកគាត់បត់វាជាបួនទៅលេខាធិការហើយគាត់និយាយថាវាសំខាន់ណាស់ដែលត្រូវការឲចៅហ្វាយអានវាភ្លាមៗ។ មិនត្រឹមតែចៅហ្វាយទេ ប៉ុន្តែលេខាធិការក៏ផ្ទុះសំណើចហើយចាប់អារម្មណ៍នៅពេលអានក្រដាស់មួយសន្លឹកនោះ។ ចៅហ្វាយចង់ជួបគាត់។ ក្រដាស់មួយសន្លឹកនេះបានសរសេរថា “សូមគោរពលោក ខ្ញុំគឺជាបុរសវ័យក្មេងម្នាក់ដែលកំពុងឈរនៅក្នុងជួរលេខរៀងទី10។ សូមកុំទាន់ធ្វើការសំរេចចិត្តមុនពេលសំភាសន៍ខ្ញុំ!” លទ្ធផលចុងក្រោយគឺបុរសនោះទទួលបានការងារ (ការប្រៀបធៀប, ការរីកលូតលាស់ឡើងពីបេះដូងរបស់ម្តាយ - អ្នកបោះពុម្ពផ្សាយវ័យក្មេងឆ្នំា 2006)

គ្មាននរណាម្នាក់យកពន្ធក្តីស្រមៃនោះទេ
ពួកគេធ្លាប់បាននិយាយថាគ្មាននរណាគេយកពន្ធលើក្តីស្រមៃនោះទេ ដូច្នេះសូមធ្វើការស្រមៃបើទោះបីជារឿងទំាងអស់នោះដូចឆ្កួតក៏ដោយ។ អ្នកចង់ក្លាយជា Bill Gates នៃប្រទេសវៀតណាម? គ្មានបញ្ហាទេ អ្នកចង់ឲអាជីពរបស់អ្នកយកឈ្នះដូច Steve Jobsឬ? គ្មាននរណាម្នាក់ហាមឃាត់អ្នកពីការគិតរបស់ពួកគេនោះទេ ឬក៏ វាងាយស្រួលដែលអ្នកគ្រាន់តែចង់បានការងារជាមួយនឹងកំរិតប្រាក់ខែ A, B, ឬ C, នោះគឺជាសិទ្ធិរបស់អ្នក។ បាទ គ្មាននរណាម្នាក់យកពន្ធលើក្តីស្រមៃឡើយ គ្មានច្បាប់ណាមកជ្រៀតជ្រែកឬបង្ខំអ្នកអោយស្រមៃបែបនេះឬបែបនោះឡើយ។ ដូច្នេះគ្រាន់តែស្រមៃ ធ្វើអោយអ្នកមានអារម្មណ៍សប្បាយដោយសារតែវា។ ទោះបីជាមនុស្សដែលមានការជោគជ័យខ្ពស់ក៏ដោយ មុនពេលឈានដល់ការទទួលបានជោគជ័យនោះ យ៉ាងហោចណាស់ពួកគេក៏ត្រូវតែស្រមៃពីវាដែរ។

ដោយសារតែមានពេលខ្លះ អ្នកមានអារម្មណ៍ថាអ្វីៗនៅជុំវិញខ្លួនរបស់អ្នកដូចជាមិនមានន័យគ្រប់គ្រាន់សោះសំរាប់ឲនៅជាមួយអ្នកបានយូរឡើយ។ មានពេលខ្លះធ្វើឲអ្នកខកចិត្ត មានពេលខ្លះធ្វើអោយអ្នកត្រូវការជាងពាក្យមួយម៉ាត់ដែលលើកទឹកចិត្តឬការលួងចិត្ត។ ទន្ទឹមនឹងនេះ សូមអោយក្តីស្រមៃរបស់អ្នកធ្វើឲអ្នកដឹងខ្លួន ជួយឲអ្នកបន្តទៅមុខ ជួយឲអ្នកយកជំនឿរបស់អ្នកត្រលប់មកវិញ។ ចាប់តំាងពីបានគិតថាអ្នកនៅតែព្យាយាមប្រឹងប្រែងឲក្លាយជាមនុស្សម្នាក់សំរេចបាននៅអ្វីដែលពិតជាបាននំាមក។

ដើម្បីធានាឲខ្លួនឯងឈានទៅដល់គោលដៅចុងក្រោយ
អ្នកទទួលបានក្តីស្រមៃមួយដែលត្រូវបានចាត់ទុកថាអ្នកទទួលបានជំហានដំបូងដើម្បីឈានដល់ភាពជោគជ័យរបស់អ្នក។ សំនួរបន្ទាប់គឺតើអ្នកមានទំនុកចិត្តគ្រប់គ្រាន់ដូចបុរសនៅក្នុងរឿងខាងលើឬនៅ មានភាពក្លាហានគ្រប់គ្រាន់ដើម្បីទៅដល់ទីនោះទេ? ក្តីស្រមៃគឺជាទិសដៅនៅលើផ្លូវរបស់អ្នក។ នៅពេលដែលអ្នកមើលឃើញទិសដៅ ការដែលសំខាន់គឺតើអ្នកមានទំនុកចិត្តគ្រប់គ្រាន់ទេដើម្បីទៅដល់វា? ជាការពិតណាស់ ទំនុកចិត្តមិនមែនមានន័យថា អ្នកបង្ខំចូលទៅក្នុងភ្លើងដូចសត្វមមាចមិនស្គាល់អ្នកជានរណានោះទេ អ្វីដែលអ្នកត្រូវការនិងតើអ្នកគួរជាអ្វី។ អ្នកចង់ក្លាយជាប្រធានកំឡុងពេលអ្នកមិនដែលបានចូលរួមក្នុងវគ្គពាណិជ្ជកម្មអ្វីសោះ។ អ្នកមិនយល់ពីអ្វីដែលទាក់ទងទៅនឹងការផ្គត់ផ្គង់ និងតំរូវការ ប្រាក់ចំនេញ ទីផ្សារ លក់ជាដើម បន្ទាប់មកតើអ្នកនឹងបង្កើតក្តីសុបិនរបស់អ្នកដោយរបៀបណា?

អ្វីៗគ្រប់យ៉ាងគឺអាចធ្វើទៅបាន។ មានទំនុកចិត្តគឺជឿជាក់លើខ្លួនឯងនៅក្នុងអ្វីដែលអ្នកបានទទួលនិងប្រសិនបើអ្នកមិនបានទទួលអ្វីនោះទេ អ្នកគួរតែផ្អាកមួយរយៈនៅលើផ្លូវរបស់អ្នកដើម្បីរៀបចំរឿងសំខាន់ៗសំរាប់ខ្លួនឯងដើម្បីមានការជឿជាក់គ្រប់គ្រាន់ដើម្បីបន្តដំនើរទៅមុខទៀត។ ក្នុងនាមជាបុរសម្នាក់នៅក្នុងរឿងខាងលើ ប្រសិនបើគាត់មិនមានជំនឿទៅលើខ្លួនគាត់ សមត្ថភាពរបស់គាត់នោះទេ គាត់នឹងមិនបានសរសេរក្រដាស់មួយសន្លឹកនោះទេ។ បន្ទាប់មកចៅហ្វាយនៃការិយាល័យការសែតនោះមិនជួលគាត់ទេបើមិនដោយសារក្រដាស់មួយសន្លឹកនោះ។ ដូច្នេះហើយអ្នកគួរតែជឿជាក់លើខ្លួនឯងដើម្បីទទួលបានភាពជោគជ័យ។ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ គ្មាននរណាម្នាក់អាចជួយរឿងនេះដល់អ្នកបានទេ។ វាដូចជារឿងធម្មតាបន្តិច។ តើអ្នកធ្វើបែបណាដើម្បីឲមនុស្សដ៏ទៃទៀតជឿជាក់លើអ្នកខណៈពេលដែលអ្នកមិនអាចជឿលើខ្លួនអ្នក។ អ្នកគឺជាមនុស្សម្នាក់ដែលយល់ពីសមត្ថភាពរបស់អ្នកច្បាស់ជាងអ្នកណាទំាងអស់។

ភាពជោគជ័យ = ក្តីស្រមៃ + ទំនុកចិត្ត
ទោះបីជាអ្នកគ្រាន់តែទទួលយកការចាប់ផ្តើមនៅក្នុងអាជីពរបស់អ្នក។ ទោះបីជាអ្នកកំពុងចាប់ផ្តើម អ្នកកំពុងទទួលយកនូវបញ្ហា ឬក៏អ្នកពេញចិត្តជាមួយនឹងអ្វីដែលអ្នកកំពុងមាន អ្នកគួរតែដាក់រូបមន្តខាងលើឲបានត្រឹមត្រូវដើម្បីស្វែងរកចំលើយសំរាប់បញ្ហាជីវិតរបស់អ្នក។

  •  
     
  •  

មគ្គុទេសវិជ្ជាជីវៈ - ដំបូន្មានផ្សេងទៀត

ความมั่นใจ

ការចាប់ផ្តើមជោគជ័យពីរឿងតូចឈានទៅដល់រឿងធំ

កំឡុងពេលអាជីពការងាររបស់នរណាម្នាក់។ ច្បាស់ណាស់ថាអ្នកគ្រប់គ្នារំពឹងថាពួកគេនឹងបង្កើតសមិទ្ធផលឲបានច្រើនសន្ធឹកសន្ធាប់់ ឬក៏ទទួល..

ความมั่นใจ

គន្លឹះសម្ងាត់ទំាង 6 ដើម្បីឲក្លាយជាមេដឹកនំាដ៏អស្ចារ្យម្នាក់

មេដឹកនំាដ៏អស្ចារ្យម្នាក់គឺមិនមែននៅកន្លែងខ្ពស់ហើយប្រើម្រាមដៃសំរាប់ចង្អុលនោះទេ។ មេដឹកនំាដ៏ល្អម្នាក់គួរតែយល់ដឹងច្បាស់ពីរបៀប..