หางาน

ប្រាក់ខែដ៏គួរឲទាក់ទាញនិងជំហរក្នុងសង្គមគឺជាកក្តាដំបូងបំផុតសំរាប់អ្នកស្វែងរកការងារធ្វើ។ ទោះបីជាយ៉ាងណាក៏ដោយ តើការងារដែលមានទំាងជំហរខ្ពស់និងមានលុយច្រើនពិតជាអាចធ្វើឲអ្នកសប្បាយចិត្តនិងមានផាសុខភាពឬ? តើអ្នកពិតជាមានការជំរុញចិត្តនិងដាក់ចិត្តខិតខំប្រឹងប្រែងលើការងារដែលអ្នកកំពុងធ្វើឬ?

គោលបំណងរបស់អ្នកគឺស្វែងរកការងារដែលអ្នកស្រលាញ់ពេញចិត្ត។ ដូច្នេះ ជាដំបូងអ្នកត្រូវតែមានការជឿទុកចិត្តលើខ្លួនឯងនិងកំនត់ថាតើអ្វីដែលអ្នកចូលចិត្តនិងអ្វីដែលអ្នកមិនចូលចិត្ត? តើការងារនោះនឹងនំាអ្វីមកឲអ្នក? ផ្ទុយទៅវិញ តើអ្នកនឹងធ្វើអ្វីសំរាប់ការងាររបស់អ្នក? យើងសូមផ្តល់នូវយោបល់មួយចំនូនសំរាប់ជួយអ្នកក្នុងការស្វែងរកការងារដែលអ្នកស្រលាញ់និងសាកសមជាមួយនឹងចំនង់ចំនូលចិត្តរបស់អ្នក។

ចំាបាច់ត្រូវដឹងពីអ្វីដែលអ្នកពិតជាចង់
គ្មាននរណាម្នាក់យល់ពីអ្នកជាងខ្លួនឯងឡើយ។ អ្វីដែលអ្នកពូកែប្រហែលជាមិនមែនអ្វីដែលអ្នកស្រលាញ់នោះទេ។ ដូច្នេះ អ្នកគួរដឹងពីច្បាស់តើការងារណាដែលអ្នកចូលចិត្ត? តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីឲសំរេចបានការងារនោះ?

អ្នកគួរដឹងថាអ្នកធ្វើអ្វីមួយគឺសំរាប់ខ្លួនរបស់អ្នកជាមុនសិនមិនមែនសំរាប់អ្នកណាទំាងអស់។ អ្នកធ្វើវាព្រោះអ្នកស្រលាញ់វា។ មានតែការស្រលាញ់មួយគត់ដែលអាចបង្កើតការលើកទឹកចិត្តសំរាប់អ្នកដើម្បីបំពេញការងាររបស់អ្នកឲបានល្អបំផុតនិងទទួលបានការជំរុញបន្ថែម។ ប្រសិនបើអ្នកស្តាប់នរណាម្នាក់ដូចជា គ្រួសារ មិត្តភក្កិ មិត្តរួមការងារអោយធ្វើការមួយដែលអ្នកមិនដែលធ្លាប់ចង់ធ្វើទាល់តែសោះ វានឹងធ្វើអោយមានសម្ពាធនៅក្នុងការងារដែលអាចប៉ះបាល់ដល់ជីវិតរបស់អ្នក។ ក្នុងករណីនេះ តើអ្នកមានសមត្ថភាពឬក៏ការលើកទឹកចិត្តគ្រប់គ្រាន់ដែររឺទេក្នុងការយកឈ្នះវា?

រំលងប្រាក់បៀវត្ស
ប្រាក់ខែគឺជាបញ្ហាដ៏សំខាន់មួយប៉ុន្តែវាមិនមែនជាកត្តាដែលសម្រេចចិត្តបាននូវអ្វីដែលអ្នកធ្វើនោះទេ។​ ប្រាក់ខែជាកត្តាមេរោគសម្រាប់អ្នករាល់គ្នាដែលបានចាប់ផ្តើមការងារថ្មី។ ប្រសិនបើលោកអ្នកទទួលបានការងារដែលពេញចិត្តជាមួយនឹងប្រាក់ខែខ្ពស់ វានឹងកាន់តែអស្ចារ្យណាស់​។​ ប៉ុន្តែជីវិតតែងតែបង្ខំឱ្យអ្នកជ្រើសរើសយក: ចំណង់ចំណូលចិត្ត ដែលចូលចិត្តជាងគេ ជំហរនិងកិត្តិនាម។ ដូច្នេះតើអ្វីដែលអ្នកត្រូវធ្វើដើម្បីការងារដែលអ្នកចូលចិត្ត។

លោកសាស្រ្តាចារ្យ Princeton, អ្នកជំនាញខាងសេដ្ឋកិច្ចលោក Alan B . Krueger និងអ្នកចិត្តសាស្ត្រលោក Daniel Kahneman អ្នកទំាងនោះដែលធ្លាប់ឈ្នះNobel Prize សិក្សាអំពីបញ្ហានេះនិងមកធ្វើសេចក្តីសន្និដ្ឋាន ស្ទើរតែមនុស្សទំាងអស់គ្នាគិតថាប្រាក់ចំណូលខ្ពស់នឹងធ្វើអោយពួកគេសប្បាយរីករាយ។ ប៉ុន្តែពួកគេគិតខុសហើយដោយសារតែការជឿថាប្រាក់ចំណូលខ្ពស់ ធ្វើឲពួកគេមានអារម្មណ៍ល្អប្រសើរ ប៉ុន្តែវាស្ទើរតែជាការបំភ័ន្តភ្នែកតែប៉ុណ្ណោះ។ មនុស្សដែលមានប្រាក់ចំណូលមធ្យមពេញចិត្តនិងសមបំណងជាមួយជីវិតរបស់ពួកគេ។​ ប៉ុន្តែពួកគេហាក់បីដូចជាមិនសូវសប្បាយជាងអ្នកដ៏ទៃទេ។ ពួកគេទៅជាមានការស្មុគស្មាញច្រើន។ ហើយពួកគេមិនចំនាយពេលវេលាច្រើនលើសកម្មភាពពិសេសៗដែលគួរឲចាប់អារម្មណ៍នោះទេ។

ដើម្បីមិនអើពើនឹងព័ត៌មានផ្សេងទៀតដែលមិនជាប់ទាក់ទង
ប្រសិនបើអ្នកសំរេចចិត្តផ្លាស់ប្តូរដើម្បីទទួលយកការងារថ្មីខណៈពេលដែលអ្នកកំពុងធ្វើការងារដែលជាការងារដែលអ្នកចូលចិត្តដោយសារតែតួនាទី ប្រាក់ខែ និងសម្ពាធពីគ្រួសារឬក៏មិត្តភក្តិជាដើម។ តើរឿងទំាងអស់នេះនឹងនំាអ្នកទៅជាយ៉ាងណា?

មិនមានកក្តាទំាងអស់នេះទេដែលនឹងជំរុញឲអ្នកធ្វើការនិងមានការសប្បាយចិត្ត។ ហេតុអ្វីមិនបំភ្លេចវាទៅដើម្បីរស់នៅជាមួយចំណង់ចំណូលចិត្តនិងសេចក្តីត្រូវការរបស់អ្នក។

ដើម្បីទាមទារនូវអ្វីដែលអ្នកចង់បាន
កុំស្ទាក់ស្ទើក្នុងការទាមទារអ្វីដែលអ្នកចង់បាននៅក្នុងការងាររបស់អ្នកពេលអ្នកកំពុងសម្ភាសន៏។ ប្រហែលវានឹងធ្វើអោយអ្នកជាប់ទេ ប៉ុន្តែយ៉ាងហោចណាស់អ្នកបាននិយាយនូវអ្វីដែលអ្នកចង់បាននៅក្នុងការងាររបស់អ្នក ថាហេតុអ្វីអ្នកស្រលាញ់ការងារនេះ ឬក៏អ្វីដែលអាចអោយអ្នកធ្វើសំរាប់ការងាររបស់អ្នក។

ដើម្បីឱ្យមានសេចក្តីក្លាហានដើម្បីផ្លាស់ប្តូរការងារ
នៅពេលការងារមិនជំរុញឲអ្នកនៅបានយូរនោះទេ វាតែងតែធ្វើឲអ្នកមានអារម្មណ៍ជាប់គំាង ធុញទ្រាន់និងស្មុគស្មាញ។ ជំនួលឲការបន្តព្យាយាមការងារចាស់របស់អ្នកទៀត អ្នកអនុញ្ញាតឲខ្លួនអ្នកដកចេញទៅ។ នោះហើយជាការសម្រាកដ៏ល្អបំផុតសំរាប់ខ្លួនអ្នកផ្ទាល់។អ្នកនឹងមិនធ្វើការពេញមួយជីវិតរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកធ្វើការសំរាប់គោលបំណងនៃការរកប្រាក់ចិញ្ចឹមជីវិតនិងក្តីស្រលាញ់ចំពោះការងារដ៏ទៃទៀត អ្នកគួរតែមានឆន្ទៈក្នុងការបោះបង់អ្វីៗគ្រប់យ៉ាងដែលអ្នកមិនចូលចិត្តទៅ។ដូច្នេះអ្នកអាចឈានទៅដល់ក្តីសុបិន្តរបស់អ្នកបាន។

ដើម្បីយល់ច្បាស់ពីអ្វីដែលអ្នកពូកែនិងអ្វីដែលអ្នកចង់បាន

ប្រសិនបើអ្នកពូកែខាងវិស័យណាមួយ វាប្រហែលជាមិនដូចអ្នកមានការងារដែលទាក់ទងទៅនឹងវិស័យនោះទេ។ ដូច្នេះ ដើម្បីស្វែងរកការងារដែលអ្នកចូលចិត្ត អ្នកត្រូវដឹងថាអ្នកចូលចិត្តអ្វី និងតើអ្វីដែលអាចបង្កើតការលើកទឹកចិត្តសំរាប់អ្នក។ ប្រសិនបើអ្នកស្រលាញ់ចង់មានការងារនេះ បើទោះបីជាអ្នកមិនពូកែខាងហ្នឹងក៏ដោយ អ្នកមិនត្រូវធុញទ្រាន់នោះទេ។ ជំនួសឲការបោះបង់ចោល អ្នកគួរតែខំប្រឹងរៀនអំពីចំនេះដឹងនិងជំនាញដែលការងារនោះត្រូវការ។ ការរួមបញ្ចូលគ្នានូវការព្យាយាមនិងចំណង់ចំណូលចិត្តនឹងអាចជួយអ្នកឲសម្រេចបាននូវអ្វីដែលអ្នកចង់បាន។​

ចូរធ្វើអ្វីដែលអ្នកពិតជាស្រឡាញ់។ នោះហើយជាចំណង់ចំណូលចិត្តនិងសេចក្ដីស្រឡាញ់យ៉ាងខ្លាំងដែលជួយឱ្យអ្នកទទួលបានជោគជ័យមិនមែនមានតែនៅក្នុងការងារនោះទេប៉ុន្តែក៏មាននៅក្នុងជីវិតផងដែរ។ បំភ្លេចអ្វីដែលធ្វើឲអ្នកក្លាយទៅជាមនុស្សស្មុគស្មាញនិងធុញទ្រាន់ទៀតទៅ។

  •  
     
  •