កំឡុងពេលអាជីពការងាររបស់នរណាម្នាក់។ ច្បាស់ណាស់ថាអ្នកគ្រប់គ្នារំពឹងថាពួកគេនឹងបង្កើតសមិទ្ធផលឲបានច្រើនសន្ធឹកសន្ធាប់់ ឬក៏ទទួលបានលទ្ធផលដែលមានភាពខុសគ្នាពីអ្នកដ៏ទៃផ្សេងទៀត។ ជាពិសេស នៅក្នុងបរិបទនៃទីផ្សារការងារបច្ចុប្បន្ន "បណ្តាលឲចង់ធ្វើ" ការងារផ្នែកមធ្យមនេះ។ វាមិនត្រឹមតែតម្រូវឲអ្នកទទួលបានផលចំនេញពីក្រុមហ៊ុននោះទេ ជាពិសេសចំនេះដឹង ប៉ុន្តែក៏ជាចក្ខុវិស័យដ៏ធំមួយដែរ។ ដូច្នេះធ្វើដូចម្តេចដើម្បីឲអ្នកធ្វើរឿងធំមួយបាន? ចំលើយហាក់បីដូចជាគួរឲភ្ញាក់ផ្អើល “ការចាប់ផ្តើមយ៉ាងខ្លំាងពីរឿងតូចទៅ”។

តើហេតុអ្វីបានជាអ្នកត្រូវចាប់ផ្តើមពីរឿងតូចៗទៅមុន?
ជាការពិតណាស់ មានមនុស្សជាច្រើនបានធ្វើការប្រៀបធៀបការតុបតែងលំអជណ្តើរជាមួយនឹងផ្លូវដែលពេញចិត្ត។ ជីវិតគឺត្រូវតែមានការចាប់ផ្តើម នោះគឺជាហេតុផលថាហេតុអ្វីអ្នកគួរតែធ្វើរឿងតូចៗនៅក្នុងថ្ងៃនេះដោយយកចិត្តទុកដាក់និងភាពខ្លំាងទំាងមូលរបស់អ្នក។ មានអ្នកគ្រប់គ្រងដែលមានបទពិសោធន៏ជាច្រើនបានចែករំលែកឲដឹងថា នៅពេលណាដែលអ្នកចង់ឲឈានដល់គោលដៅធំជាស្ថាពរ អ្នកគួរតែបង្ហាញការវិវត្តិនៅពេលអំបាញ់មិញដែលអ្នកទទួលបានជោគជ័យ។

ក្រៅពីនេះ អ្នកគួរតែបង្កើតគម្រោងផែនការលំអិតដើម្បីធ្វើអោយគំនិតដ៏ធំរបស់អ្នកក្លាយជាការពិត។ វិធីសាស្ត្រនេះត្រូវបានបែងចែកជាផ្នែកតូចៗសំរាប់ប្រចំាឆ្នំា ប្រចំាខែ សូម្បីតែប្រចំាថ្ងៃ។ នៅពេលដែលមានគោលដៅជាក់លាក់មួយ អ្វីដែលអ្នកត្រូវធ្វើគឺដាក់ចិត្តការខិតខំប្រឹងប្រែងទំាងអស់ដើម្បីបំពេញការងាររបស់អ្នកឲមានប្រសិទ្ធិភាពបំផុត។

មានការបណ្តេញខ្មោចចេញសំរាប់មនុស្សដែលមិនចេះអត់ធ្មត់គឺអ្នកមិនអាចសាង់សង់អាគារមួយដោយគ្មានគ្រឹះរឹងមំានោះទេ។ សព្វថ្ងៃនេះ មនុស្សវ័យក្មេងតែងតែត្អូញត្អែរថាកំឡុងពេលធ្វើការបណ្តុះបណ្តាលនៅតាមបណ្តាក្រុមហ៊ុនជាច្រើន ពួកគេមិនមានឪកាសណាមួយដើម្បីរៀន ឬក៏បង្ហាញពីខ្លួនឯងឡើយ។ ទាក់ទងទៅនឹងបញ្ហានេះ លោកNguyen Duy Minh នាយកក្រុមហ៊ុនជ្រើសរើស&ប្រឹក្សាយោបល់ SRI Company បានចែករំលែកបែបគួរឲចង់សើចថា នេះជាជំនាន់ក្មេងសម័យទំនើបគឺមានទេពកោសល្យ។ ពួកគេគឺជាគ្រឿងពេជ្រដ៏មានតំលៃដែលមិនទាន់កែច្នៃ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ចង់ពាក់គ្រឿងពេជ្រដែលមិនទាន់កែច្នៃនៅលើអាវរបស់គេទេ។ អ្នកគួរតែចំនាយពេលវេលាដើម្បីបំពេញផ្នែកខ្វះខាតរបស់អ្នកនិងគ្រប់ផ្នែកទំាងអស់ដូចជា សមត្ថភាព ចំនេះដឹង សូម្បីតែការបង្កើតទំនាក់ទំនងនៅក្នុងក្រុមហ៊ុន។ មិនមានអ្វីដាក់ឲធ្វើដោយមេដឹកនំាដែលលើសពីសេចក្តីត្រូវការច្រើនឡើយ។ ចង់ក្លាយជាបុគ្គលិកល្អម្នាក់ អ្នកគ្រាន់តែនៅឲស្ងៀមនិងឲគេបានស្គាល់ថាអ្នកជាបុគ្គលិកអាក្រក់មួយរយៈពេលសិនទៅ។

សរុបសេចក្តីមកនៅពេលដែលអ្នកចង់គិតបន្ថែម គ្រាន់តែយកការចាប់ផ្តើមពីរឿងតូចៗទៅបានហើយ។​ ប្រសិនបើអ្នកមិនទទួលបានលទ្ធិផលនៅក្នុងមួយថ្ងៃ ពីរថ្ងៃជាដើម អ្នកមិនគួរបោះបង់ការអត់ធ្មត់របស់អ្នកទេ។ ការផ្លាស់ប្តូរបន្តិចបន្តូចនិងនំាយើងទៅកាន់ភាពជោគជ័យដ៏អស្ចារ្យដែលគួរឱ្យភ្ញាក់ផ្អើលជាងការរំពឹងទុកដែលជារបស់អ្នកទៅទៀត។

កុំមើលស្រាលព័ត៌មានលំអិតតូចតាច
ប្រសិនបើអ្នកមានឱកាសជួបជាមួយលោកស្រី Do Tuan Hung Manh នាយកនៃរមណីយដ្ឋាន Mom Da Chim Resort (ខេត្ត Binh Thuan) អ្នកនិងឃើញស្តុតាងច្បាស់លាស់នៃប្រភេទមនុស្សដែលមានការប្រុងប្រយ័ត្ននិងមនុស្សដែលលំអិតនៅក្នុងគ្រប់រឿងតូចតាចទំាងអស់។ គាត់បាននិយាយថា “ឧទាហរណ៏បើខ្ញុំមិនក្លាហានប្រាប់បុគ្គលិកទំាងអស់របស់ខ្ញុំអោយយកចិត្តទុកដាក់ និងមើលថែរក្សាគ្រប់ផ្នែក ហើយនិងគ្រប់ព័ត៌មានលំអិតតូចតាចនៅក្នុងសេវាកម្មរបស់ពួកយើងដូចជា តែងតែញញឹមដាក់អតិថិជននៅពេលដែលពួកគេសួរពីសេវាកម្មផ្សេងៗ ដាក់ប្រេងណាដែលចាំបាច់បន្ថែមនៅក្នុងបន្ទប់ទឹក កក់សូកូឡាមួយចំនូនសំរាប់ឲអតិថិជនពេលដល់ថ្ងៃចេញជាដើម-ល-។ បន្ទាប់មក រមណីដ្ឋានទំាងអស់ដែលខ្ញុំគ្រប់គ្រង វាមិនអាចទាក់ទាញហើយនិងផ្គាប់ចិត្តអតិថិជនបានឡើយ។” ដោយសារតែការបង្កើតនៅក្នុងការគ្រប់គ្រងនោះហើយ ទើបគាត់គឺជានាយកប្រតិបត្តិដ៏មានកិត្យានុភាពបំផុត នៅក្នុងសហគមន៍ជានាយកប្រតិបត្តិនៃរមណីយដ្ឋានជាច្រើននៅក្នុង Binh Thuan, Phan Thiet ទៅបីជាគាត់មិនទាន់មានអាយុ 30 ឆ្នំាក៏ដោយ។

នេះជារឿងតិចតួចមួយដែលបានបង្ហាញថាប្រសិនបើនរណាម្នាក់ដែលចង់ក្លាយជាបុគ្គលិកដ៏ល្អឬជាអ្នកដឹកនាំដែលពោរពេញទៅដោយជំនាញវិជ្ជាជីវៈ ពួកគេមិនគួរច្រានចោលមិនអើពើនឹងរឿងតូចតាចបែបនេះទេ។ ចូរគិតអំពីប្រវត្តិរូបជាច្រើនរបស់បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានជំនាញពិតប្រាកដ។ ភ្លាមនោះ ពួកគេនិងឆ្លងកាត់ប្រវត្តិរូបមួយដែលសរសេរយ៉ាងមានរបៀបរៀបរយ ឬក៏ពោរពេញដោយផលិតផលពិតៗជំនួសឲផលិតផលធម្មតា។ ជាការពិតណាស់ និយោជកនឹងយកចិត្តទុកដាក់ជាពិសេសទៅលើប្រវត្តិរូបទំាងអស់នោះ។ អ្នកទំាងអស់គ្នាពិតជាស្រលាញ់ភាពល្អឥតខ្ចោះ។ ដូច្នេះប្រសិនបើអ្នកព្យាយាមដើម្បីឱ្យមានការប្រុងប្រយ័ត្នជាអតិបរមានិងលម្អិត អ្នកនឹងរកឃើញវាមិនមែនជាការលំបាកក្នុងការទទួលបាននូវការកោតសរសើរពីមេដឹកនាំ។

ចំណង់ចំណូលចិត្តនឹងទាក់ទាញភាពជោគជ័យ
ពេលខ្លះនៅពេលដែលយើងជួបមិត្តភក្តិរបស់យើង យើងតែងតែមានសំនួរមួយគឺ “ហេតុអ្វីបានជាគាត់ (នាង) នៅតែធ្វើការនៅកន្លែងដែលមិនសាកសមនឹងសមត្ថភាពរបស់ពួកគេខណៈពេលដែលមានឱកាសជាច្រើនផ្សេងទៀតដើម្បីអភិវឌ្ឍន៍នៅខាងក្រៅបាន?” “តើហេតុផលអ្វីដែលពួកគេនៅតែអត់ធ្មត់នៅក្នុងតំណែងការងារបច្ចុប្បន្ន?” យើងអាចឆ្លើយវិញភ្លាមថាហេតុផលដែលសំខាន់គឺចំណង់ចំណូលចិត្ត។


តំលៃនៃការងារឆ្ពោះទៅកាន់មនុស្សម្នាក់គឺមិនមែនអាស្រ័យទៅលើតែប្រាក់ខែ មុខតំណែងប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យទៅលើរបៀបដែលពួកគេពេញចិត្តនឹងការងាររបស់ពួកគេ។ មនុស្សម្នាក់ដែលឈានដល់ការទទួលបានភាពជោគជ័យពិតជាស្គាល់យ៉ាងច្បាស់នូវសម្តីមួយ “គ្រាន់តែទៅមុខបន្ត និងសម្រេចបានជោគជ័យ”។ មិនថាអ្នកធ្វើរឿងធំប៉ុណ្ណានោះទេ សំខាន់គឺរក្សាចំណង់ចំណូលចិត្តរបស់អ្នកនៅក្នុងទំនួលខុសត្រូវណាមួយ។

មនុស្សនិងងប់ងល់ រំភើបនិងសុទិដ្ឋិនិយមនៅពេលដែលចិត្តរបស់ពួកគេពោរពេញទៅដោយរូបភាពស្រស់ស្អាតនិងវិជ្ជមាន។ អារម្មណ៏នេះគឺជាការលើកទឹកចិត្តមួយដែលធ្វើឱ្យយើងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃដែលទៅរួមជាមួយនឹងការបំផុសគំនិតពីរូបភាពលម្អិតដែលទទួលបានភាពជោគជ័យរបស់យើង។

ឧទាហរណ៍ ប្រសិនបើអ្នកចង់ក្លាយជាពិធីករមួយដែលមានប្រាក់ខែខ្ពស់បំផុត អ្នកដែលទទួលបានលេខ1និងទទួលបានការសរសើរពីអ្នកដ៏ទៃទៀតនោះ អ្នកគួរតែកំណត់រូបភាពទំាងនេះ គំនិតទំាងអស់នេះនៅក្នុងចិត្តរបស់អ្នក។ ការស្រមើស្រមៃនេះមិនមែនត្រឹមតែធ្វើឲអ្នកទទួលបានការលើកទឹកចិត្តច្រើននោះទេ ប៉ុន្តែក៏អាចបង្កើត “កំលំាង” សុទិដ្ឋិនិយមដែលអាចទាញអនាគតឲមកនៅជិតអ្នកម្តងបន្តិច ម្តងបន្តិច។ អ្នកនឹងកាន់តែងាយស្រួលក្នុងការធ្វើឲវាក្លាយជាការពិត។

បើយោងទៅតាមវិទ្យាសាស្ត្រ នៅពេលអ្នកផ្តោតទៅលើការគិតអំពីខ្លួនអ្នកច្រើន ទោះបីវាជាសុទិដ្ឋិនិយមឬទុទិដ្ឋិនិយមក៏ដោយ វាអាចទាក់ទាញការគិតទំាងអស់នេះឲមកនៅជិតអ្នកកាន់តែខ្លាំង។ វាអាចជួយអ្នកឲឆ្លងកាត់ការលំបាកជាច្រើននៅពេលខាងមុខ។ ចាប់តំាងពីពេលដែលអ្នកដឹងថា ភាពពិបាកទំាងនេះគឺសុទ្ធតែត្រូវការប្រឈមមុខដើម្បីឈានទៅដល់គោលដៅចុងក្រោយ។

បុគ្គលិកល្អក៏ងាយស្រួលក្នុងការទទួលបានរឿងដែលគួរឲធុញទ្រាន់ដែលជាញឹកញាប់កើតមានឡើងម្តងហើយម្តងទៀតនៅកន្លែងធ្វើការនៅក្នុងរយៈពេលជាច្រើនឆ្នាំ នៅពេលដែលពួកគេដឹងថាពួកគេធ្វើអ្វីដែលពួកគេស្រលាញ់។

ដូច្នេះមានទំាងរឿងធំទាំងរឿងតូចដែលពឹងផ្អែកលើយើងគ្រប់គ្នា។ ប៉ុន្តែគ្រាន់តែជឿថា រាល់ការជោគជ័យតូចតាចអាចធ្វើអោយក្លាយទៅជាសមទ្ធិផលពីមួយថ្ងៃទៅមួយថ្ងៃ។ ចង់ទទួលបានជោគជ័យ សូមចាប់ផ្តើមពីរឿងតូចៗទៅមុន។

  •  
     
  •