ผู้นำ

មេដឹកនំាដ៏អស្ចារ្យម្នាក់គឺមិនមែននៅកន្លែងខ្ពស់ហើយប្រើម្រាមដៃសំរាប់ចង្អុលនោះទេ។ មេដឹកនំាដ៏ល្អម្នាក់គួរតែយល់ដឹងច្បាស់ពីរបៀបដែលពួកគេគួរ តើអ្វីដែលពួកគេត្រូវធ្វើ តើលទ្ធផលនិងទៅជាយ៉ាងម៉េចហើយពួកគេដឹងដើម្បីបញ្ជានិងគ្រប់គ្រង។



CareerLink ចង់ផ្តល់អនុសាសន៍អំពីគន្លឹះសម្ងាត់ទំាង 6 ដែលជួយអ្នកឲអ្នកឈានដល់មុខតំណែងជាអ្នកដឹកនំាដ៏អស្ចារ្យ

 

គន្លឹះទីមួយ: ហ៊ានគិត ហ៊ានធ្វើ និងហ៊ានសំរេចចិត្តបង្កើតជំនាញ
អត្ថប្រយោជន៏ដើមដែលត្រូវបានគេមើលឃើញយ៉ាងងាយស្រួលទៅលើមេដឹកនំានោះគឺ ហ៊ានគិត ហ៊ានធ្វើនិងហ៊ានសំរេចចិត្តក្នុងការបង្កើតជំនាញ។ 12 ឆ្នំាមុន លោក David Thai គឺជាប្រធានក្រុមហ៊ុន Viet Thai Co., មានគំនិតធ្វើពាណិជ្ជកម្មមួយនៅក្នុងចំការកាហ្វេមួយដែលផ្ទុកទៅដោយរស់ជាតិលំដាប់អន្តរជាតិ។ ថ្វីបើមិត្តជាច្រើនសង្ស័យ តំបន់ខ្ពង់រាបនៅតែអាចបង្កើតនិងទទួលបានជោគជ័យយ៉ាងឆាប់រហ័សបំផុត។


ជាការពិតណាស់ ដើម្បីអនុវត្តគំនិតមួយទៅឲទៅជាការពិតដែលមានប្រសិទ្ធិភាពក្នុងការធ្វើការសំរេចចិត្តមួយដ៏ត្រឹមត្រូវ។ វាទាមទារឲមេដឹកនំាត្រូវតែមានការយល់ឃើញល្អ។ ពួកគេក៏អាចប៉ាន់ស្មានវាយតំលៃនិងព្យាករណ៏ស្ថានភាពផងដែរ ដើម្បីពិចារណាអំពីគុណសម្បិត្តឬក៏គុណវិបិត្តិរាល់ការសម្រេចចិត្តនិមួយៗនិងការយល់ឃើញដ៏ជ្រាលជ្រៅអំពីអ្វីដែលពួកគេកំពុងធ្វើ។ លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានចែករំលែកឲដឹងថា មុនពេលបង្កើតគំនិតមួយសំរាប់គំរោងថ្មី គាត់តែងតែទៅកន្លែងនេះ កន្លែងនោះដើម្បីពិគ្រោះគ្រប់យ៉ាង។ វិធីសាស្ត្រនេះអាចជួយជាគំនិតនិងផែនការនៃអ្នកដឹកនំាឲចូលទៅជិតស្និទ្ធនឹងការពិត។


គន្លឹះទីពីរ: ចេះធ្វើការស្វែងរកនិងការរក្សាបុគ្គលិក
នេះបើយោងទៅតាមលោកវេជ្ជបណ្ឌិត Nguyen Huu Tung ប្រធាននាយកគ្រប់គ្រងនៃ Hoan My Medical Corporation គាត់បាននិយាយថា ការស្វែងរកធនធានមនុស្សគឺជារឿងដែលពិបាកបំផុតសំរាប់មេដឹកនំា។ ពិព្រោះការស្វែងរកអ្នកគ្រប់គ្រង បុគ្គលិកដែលមានសមត្ថភាព ចំនេះដឹងខ្ពស់មិនមែនជារឿងងាយស្រួលនោះទេ។ អ្នកដែលយល់ពីយុទ្ធសាស្ត្រ ចក្ខុវិស័យនិងវប្បធម៌របស់ក្រុមហ៊ុនជាដើម-ល-។ នោះគឺជារឿងដែលពិបាកបំផុត។


មេដឹកនំាត្រូវតែបង្កើតសំរាប់បុគ្គលិកស្មោះត្រង់ដែលមានគំនិតសហការនិងផ្តោតទៅលើគោលដៅដូចគ្នាសំរាប់ខ្លួនអ្នកផ្ទាល់។ ដើម្បីសំរេចបាននូវគោលបំណងនេះ កញ្ញា Pham Thi Viet Nga នាយកនៃ Hau Giang Pharmaceutical JSC បានឲនិយាយឲដឹងថា គាត់បានផ្តោតសំខាន់ទៅលើការជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលក្នុងរយៈពេលដ៏យូរដែលវាគឺជាអទិភាពដ៏ខ្ពស់មួយរបស់គាត់ ដើម្បីធ្វើឲបុគ្គលិកអាចធ្វើការបាន និងយល់ពីការងារ។


រឿងដែលសំខាន់មួយទៀតសំរាប់មេដឹកនំាល្អគឺត្រូវតែមានទំនុកចិត្តក្នុងការផ្តល់ការងារសំរាប់បុគ្គលិករបស់ពួកគេ។ ប្រសិនបើបុគ្គលិករបស់ពួកគេមានកំហុស មេដឹកនំាល្អនឹងផ្តល់ឪកាសដល់ពួកគេក្នុងការកែកំហុស។ នៅពេលធ្វើការវាយតំលៃបុគ្គលិក មេដឹកនំាល្អគឺជាមនុស្សម្នាក់ដែលវាយតំលៃបុគ្គលិកទៅលើសមត្ថភាពនិងលទ្ធផលការងាររបស់ពួកគេ។ ពួកគេនឹងប្រើតួលេខ ការពិត លទ្ធផលជាដើម ក្នុងការវាស់វែង។ វិធីនេះនិងអាចធ្វើឲបុគ្គលិកមានអារម្មណ៍ថាយុត្តធម៌ និងគ្រប់ចំណែកទំាងអស់ត្រូវបានទទួលស្គាល់។ ហេតុដូចនេះ ពួកគេនឹងព្យាយាមខិតខំប្រឹងប្រែងកាន់តែខ្លំាងនៅក្នុងការងាររបស់ពួកគេ។


បើយោងទៅតាមលោក Harvey Mackay ម្ចាស់នៃមេដឹកនំាសិល្បៈបាននិយាយថា “មេដឹកនំាល្អ​គឺត្រូវតែអាចទទួលស្គាល់ ការទាក់ទាញនិងរក្សាបុគ្គលិកដែលមានទេពកោសល្យ។” ក្រៅពីពួកគេដឹងពីរបៀបផ្តល់ការងារហើយ គ្មានអ្វីប្រសើរជាងការបង្កើតបរិយាកាសការងារឲមានភាពទាក់ទាញនិងការផ្តល់រង្វាន់ដ៏មានតំលៃដែលសក្តិសមឡើយ។


គន្លឹះទីបី: ដើម្បីមានទស្សនៈវិស័យល្អ
គ្រប់មេដឹកនំាទំាងអស់យល់ស្របថាភាពខុសគ្នារវាងការដឹកនំានិងការគ្រប់គ្រងគឺមេដឹកនំាគឺជាមនុស្សដែលមានគំនិតនិងទស្សនៈវិស័យល្អ។ ទស្សនៈវិស័យមួយបន្ថែមទៀតនឹងជួយអ្នកដឹកនាំបង្កើតគំរោងសំរាប់សកម្មភាពអចិន្រ្តៃយ៍ ការព្យាករណ៏ផ្លាស់ប្តូរនៅពេលដែលអាចកើតឡើងនៅក្នុងពេលអនាគតដើម្បីរៀបចំ ឬក៏ស្វែងរកការប្រែប្រួលណាមួយនិងដើម្បីចាប់យកឪកាសជាច្រើន។


ឧទាហរណ៍ 9 ឆ្នំាមុននៅពេលដែលពួកគេប្រើរោងចក្រតូចមួយដើម្បីដំនើរការផលិតឲមានភាពងាយស្រួល។ មេដឹកនំាដ៏ល្អបំផុតនៃSaigon Garment បានឲដឹងថាដើម្បីអភិវឌ្ឍន៏ក្រុមហ៊ុននិងកាន់តែខ្លាំងទៅៗ ពួកគេត្រូវការការផលិតដែលទាក់ទងទៅនឹងFOB (ការចាប់ផ្តើមរៀបចំសម្ភារៈ ការអភិវឌ្ឍន៏ផលិតផលដោយផ្អែកលើគំរូរបស់អតិថិជន, បន្ទាប់មកផលិត) ។ ជាលទ្ធផលកំណើនជាមធ្យមនៅក្នុងរយៈពេលចន្លោះពី ឆ្នំា 2004-2011 នេះ ប្រាក់ចំនូលរកបាន​ 89% ក្នុងមួយឆ្នំា និង 60,4% ជាប្រាក់ចំនេញក្នុងមួយឆ្នំា។


គន្លឹះទីបួន: រក្សាការរៀន
នៅក្នុងស្វ័យជីវប្រវត្តិ Sam Walton គឺជាអ្នករកឃើញនៃក្រុម Wal-Mart គាត់បាននិយាយពីចំណង់ចំណូលចិត្តនៅក្នុងជីវិតរបស់គាត់ជាច្រើនដងថា “ខ្ញុំស្រលាញ់ការសិក្សា ខ្ញុំចង់រៀនគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយអ្នកទំាងអស់គ្នាជាដើម” ហើយគាត់បានបញ្ជាក់ថា “អ្វីដែលខ្ញុំអាចរៀនបានប្រហែលជាដោយសារតែខ្ញុំគឺជាអ្នករៀនហើយខ្ញុំដឹងពីភាពវៃឆ្លាតរបស់មនុស្ស”។


ជាការពិត មានពាណិជ្ជករជនជាតិវៀតណាមជាច្រើនគិតអញ្ចឹងដែរ។ បើទោះបីជាមានវ័យជាង 60 ឆ្នំាក៏ដោយ លោកស្រី Pham Thi Viet Nga ជានាយកនៃឪសថស្ថាន Hau Giang Pharmaceutical JSC គាត់នៅជាអ្នករៀន។ បើយោងទៅតាមគាត់ “ពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានការផ្លាស់ប្តូរ គ្មានបញ្ហាទេសំរាប់អ្នករៀនបានប៉ុន្មាននោះ វាហាក់បីដូចជាមិនគ្រប់គ្រាន់ក៏ដោយ។ រៀន ហើយរៀនទៀត រៀនរហូតហើយអាចរៀនបានគ្រប់ទីកន្លែង ពីអ្នកគ្រប់គ្នានេះជាគឺការគិតកំឡុងពេលមួយជីវិតរបស់ខ្ញុំ។”


មេដឹកនំារៀនដើម្បីបង្កើតតំលៃសំរាប់ខ្លួនគេផ្ទាល់ក៏ដូចជាដើម្បីបង្កើនអត្ថប្រយោជន៍សំរាប់អាជីវកម្ម។ ដើម្បីរក្សាការរៀនសូត្រ ពួកគេនិងប្រមួលចំនេះដឹងឲបានច្រើនសំរាប់ការធ្វើពាណិជ្ជកម្មឲបានត្រឹមត្រូវនិងត្រូវតាមវិជ្ជាជីវៈដើម្បីចាប់យកការផ្លាស់ប្តូរសម័យ សម្ពាធនៃការប្រគួតប្រជែងដែលគ្មានកន្លែងណាប្រើវិធីសាស្ត្រចាស់ៗ ឬក៏ការគិតចាស់ៗនោះទេ។ ការសិក្សាគឺជាសមត្ថភាពដើមមួយសំរាប់មេដឹកនំាទំាងអស់។


គន្លឹះទីប្រាំ: ការស្តាប់បុគ្គលិក
ដើម្បីឲដឹងស្ថានភាពក្រុមហ៊ុនលំអិត ដឹងពីការគិតរបស់បុគ្គលិកគ្រប់ពេល គ្មានអ្វីប្រសើរជាងការស្តាប់ពួកគេទេ។ នេះគឺជាហេតុផលដែលហេតុអ្វីការធ្វើពាណិជ្ជកម្មជាច្រើនតែងតែរក្សានូវការញុំាបាយថ្ងៃត្រង់សំរាប់ក្រុមហ៊ុនទំាងមួលក្នុងគោលបំណងដើម្បីអោយមេដឹកនំាមានឪកាសក្នុងការទំនាក់ទំនងជាមួយបុគ្គលិកនិងស្តាប់បញ្ហាប្រចំាថ្ងៃរបស់ពួកគេ និងមតិយោបល់។


ប៉ុន្តែយោងទៅតាមអ្នកជំនាញបានឲដឹងថា ប្រសិនបើមេដឹកនំាចង់ដឹងពីអំពីការគិតពិតប្រាកដរបស់បុគ្គលិកនោះ ស្តាប់ឥរិយាបថរបស់ពួកគេនឹងមានសារៈសំខាន់ខ្លាំងណាស់។ ឥរិយាបថនេះមានរួមទំាងចំនេះដឹង ការគោរព និងការចង់ស្តាប់ពីមតិរបស់បុគ្គលិក។ជាពិសេស មេដឹកនំាគួរតែដឹងពីរបៀបយកឈ្នះលើអំនួតរបស់ពួកគេ ដឹងពីរបៀបយល់ព្រមដើម្បីផ្លាស់ប្តូរជាមួយការស្នើរសុំរបស់បុគ្គលិក។


គន្លឹះទីប្រាំមួយ: ភាពស្មោះត្រង់និងភាពរស់រាយរាក់ទាក់
បើទោះបីជាភាពរួសរាយរាក់ទាក់នៃមេដឹកនំាមានច្រើនប៉ុណ្ណាគឺវាអាស្រ័យទៅលើបុគ្គលិកលក្ខណៈរបស់ពួកគេ។ ប៉ុន្តែមេដឹកនំាដ៏អស្ចារ្យមួយជាធម្មតាតែងតែដឹងពីរបៀបរួសរាយរាក់ទាក់និងស្និទ្ធិស្នាលជាមួយបុគ្គលិករបស់ពួកគេ។ នៅពេលអ្នកដឹកនំាញុំា រស់នៅ លេងជាមួយបុគ្គលិកទំាងអស់គ្នា បុគ្គលិករបស់ពួកគេនឹងមានអារម្មណ៍ថារវាងពួកនិងមេដឹកនំាគឺមិននៅឆ្ងាយពីគ្នាឡើយ។ បន្ទាប់មកពួកគេនឹងមានភាពងាយស្រួលក្នុងចែករំលែកបន្ថែមជាមួយមេដឹកនំារបស់ពួកគេ។ ជាពិសេស បើបុគ្កលិកអាចធ្វើបាន​ មេដឹកនំាក៏អាចធ្វើបានដូចគ្នា។ ការគោរពកោតសរសើរនិងការស្រលាញ់រាប់អានរបស់បុគ្គលិកចំពោះមេដឹកនំាគឺកាន់តែមានការកើនឡើងខ្ពស់។

  •  
     
  •  

មគ្គុទេសវិជ្ជាជីវៈ - ដំបូន្មានផ្សេងទៀត

ผู้นำ

ភាពជោគជ័យ = ក្តីស្រមៃ + ទំនុកចិត្ត

ការសែតបានចុះផ្សាយថា មានសិស្សម្នាក់ទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ថ្ងៃមួយគាត់រកឃើញការការផ្សាយពាណិជ្ជកម្មនៃការជ្រើសរើស..

ผู้นำ

ការចាប់ផ្តើមជោគជ័យពីរឿងតូចឈានទៅដល់រឿងធំ

កំឡុងពេលអាជីពការងាររបស់នរណាម្នាក់។ ច្បាស់ណាស់ថាអ្នកគ្រប់គ្នារំពឹងថាពួកគេនឹងបង្កើតសមិទ្ធផលឲបានច្រើនសន្ធឹកសន្ធាប់់ ឬក៏ទទួល..