ជីវិតគឺកាន់តែជឿនលឿនច្រើនឡើងៗ ដែលជំរុញឲយើងចាប់យកឪកាសការងារពីមនុស្សផ្សេងទៀត។ ការប្រកួតប្រជែងកាន់តែខ្លាំង, សម្ពាធការងារកាន់តែខ្ពស់។ សព្វថ្ងៃនេះ, បុគ្គលិកភាគច្រើនមានអារម្មណ៏ថាធុញទ្រាន់ ហើយនិងស្មុគស្មាញយ៉ាងខ្លំាងដោយសារតែមានសម្ពាធការងារខ្លំាង។ ពួកគេបានរកឃើញថាការងារតែងតែលើសពីសម្ថភាពការងាររបស់ពួកគេ, វាមិនអាចទៅរួចទេសំរាប់ពួកគេក្នុងការដោះស្រាយបញ្ហាត្រឹមតែមួយថ្ងៃ។ ពេលវេលាចេះតែដើរទៅមុខ, ភាពរីករាយនិងថាមពលរបស់ពួកគេ ស្ទើរតែបាត់អស់ទៅហើយ។ នេះគឺជាការភ័យខ្លាចមួយដ៏ធំបំផុតដែលមកបន្លាចពួកគេយ៉ាងយូរ។ ដូច្នេះតើអ្នកអាចទទួលបានតាមរយៈការដាក់សម្ពាធនៃការងារនេះ។ បន្ទាប់មក CareerLink ចង់ចែករំលែកគន្លឹះជាច្រើនសម្រាប់អ្នកដើម្បីធ្វើឲវាចេញ។
ការធ្វើផែនការការងារវិទ្យាសាស្រ្ត
អ្នកជំនាញពី CareerLink បានណែនំាថា: ដើម្បីយកឈ្នះលើសម្ពាធការងារ អ្នកគួរតែបង្កើតផែនការលំអិត, វិទ្យាសាស្រ្តនិងដាក់ការងារដោយឡែកពីគ្នា។ បន្ទាប់ពីនោះអ្នកចាត់ចែងវាពីស្រួលទៅលំបាក, ពីធម្មតាទៅពិបាក-ល-។ គំរោងសំរាប់ការងារប្រចំាថ្ងៃអាចជួយឲអ្នកចំនាយពេលវេលាយ៉ាងមានប្រសិទ្ធិភាព។ នេះជាវិធីសាស្រ្តដ៏មានប្រយោជន៍បំផុតក្នុងការគ្រប់គ្រងពេលវេលារបស់អ្នក ចាប់តំាងពីវាបង្ហាញពីអ្វីដែលអ្នកកំពុងធ្វើយ៉ាងពិតប្រាកដ បន្ទាប់មកយកចិត្តទុកដាក់ទៅលើការងារ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរសរសេរពីអ្វីដែលអ្នកគួរធ្វើជាប្រចំាថ្ងៃ។ អ្វីទៅជាអទិភាព? វាអាស្រ័យទៅលើការចំាបាច់និងភាពបន្ទាន់របស់វា។ អ្នកគួរតែកំនត់ពេលវេលាខ្លីទុកមួយឡែកក្នុងករណីរឿងដែលមិនបានរំពឹងទុក។
ការសម្រាកដើម្បីទទួលបានការចាប់អារម្មណ៍របស់អ្នកមកវិញ
ភាពតានតឹងចិត្តវិទ្យាជាធម្មតាការពារយើងពីការងារយ៉ាងមានប្រសិទ្ធិភាព។ ដូចច្នេះនៅពេលការងារធ្វើឲអ្នកមានអារម្មណ៏ថាអស់កំលំាងឬក៏នឿយណាយ អ្នកគួរទុកវាមួយឡែក ហើយធ្វើអ្វីអ្នកដែលជាចំនង់ចំនូលចិត្តរបស់ខ្លួនអ្នក។ ឧទាហរណ៏: ទៅផ្សារទំនើប ទិញឥវ៉ាន់ មើលប៉ុស្ត៍ចំរៀងដែលអ្នកចូលចិត្ត ឬក៏សកម្មភាពសង្គមដែលអ្នកចូលចិត្ត ទៅកន្លែងហាត់ប្រាណ ឬក៏ទៅរៀនយោហ្គាបន្ទាប់ពីម៉ោងការងារ។ លើសពីនេះទៅទៀត ជជែកជាមួយមិត្តរបស់អ្នក គ្រួសារ ឬក៏ទៅដើរលេងជាដើម-ល-។ អ្នកអាចស្តាប់ចំរៀងពេលកំពុងធ្វើការ ជជែកជាមួយមិត្តរួមការងារដ៏ទៃទៀត។ អ្នកអាចមានសកម្មភាពទៀងទាត់ល្អប្រសើរជាងអង្គុយចំាតែម៉ោង។ នៅពេលអ្នកបានល្អប្រសើរហើយ អាចត្រលប់ទៅធ្វើការងាររបស់អ្នកបានវិញ។
រៀនពីរបៀបបដិសេធដោយស្មោះត្រង់
មនុស្សជាច្រើនបានបង្កើតភាពស្មុគស្មាញដោយខ្លួនឯង ចាប់តំាងពីពួកគេដោះស្រាយរឿងជាច្រើនក្នុងពេលតែមួយ។ ដើម្បីកាត់បន្ថយសម្ពាធនៃការងារ, យើងគួរតែរៀនពីរបៀបដើម្បីបដិសេធដោយស្មោះត្រង់នៅពេលថៅកែដាក់តួនាទីជាច្រើនដល់យើង។ ប្រសិនបើអ្នកនៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើ, អ្នកអាចពន្យល់ទៅចៅហ្វាយរបស់អ្នកថាអ្នកមិនអាចធ្វើកិច្ចការទំាងអស់នេះតែម្នាក់ឯងបានទេ។ ប្រសិនបើអ្នកធ្វើមិនបាន, ពួកគេនឹងគិតថាអ្នកអាាចធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ។ លទ្ធផលអ្នកនឹងសំលាប់ខ្លួនឯង។ ដូច្នេះអ្នកត្រូវរៀនពីរបៀបបដិសេធដើម្បីកាត់បន្ថយសម្ពាធក៏ដើម្បីកុំឲចៅហ្វាយនាយរបស់អ្នកបាត់បង់ជំនឿចិត្តលើអ្នកដែលធ្វើការមិនទាន់ពេល។
ការចែករំលែកជាមួយមិត្តភក្តិនិងមិត្តរួមការងាររបស់អ្នក
ការស្ថិតនៅក្រោមសម្ពាធធ្វើឲអ្នកពិតជាធ្លាក់ទឹកចិត្តយ៉ាងខ្លំាង ហើយនិងចង់បោះបង់ចោលអ្វីគ្រប់យ៉ាងទៀតផង។ នៅពេលនោះ, អ្នកគួរតែពឹងលើមិត្ត, គ្រួសារនិងមិត្តរួមការងារដើម្បីរក្សាអ្នកឲនៅក្បែរ។ កុំភ័យខ្លាចនៃការចែករំលែកអារម្មណ៍របស់អ្នក, ភាពលំបាកនៅកន្លែងការងារទៅមិត្តសំលាញ់របស់អ្នក ឬក៏មិត្តរួមការងារដែលយល់ពីការងារដែលអ្នកកំពុងធ្វើ។ អ្នកអាចសួរមិត្តរបស់អ្នក, មិត្តរួមការងាររបស់អ្នក ដើម្បីផ្តល់យោបល់បន្ថែមទៀត។ ពេលខ្លះគ្រាន់តែជាការស្នើសុំដ៏តូចមួយ អ្នកអាចលើកឡើងជាមួយនឹងបញ្ហារបស់អ្នកបានយ៉ាងល្អ។ មិនដែលធ្វើប្រងើយកន្តើយនិងអារម្មណ៏, ការពិចារណាដែលមនុស្សដ៏ទៃទៀតបានផ្តល់ឲអ្នក។ ពិព្រោះគ្មាននរណាម្នាក់អាចរស់នៅ និងធ្វើការតែម្នាក់ឯងបានទេ។
ការពង្រឹងជំនាញដោះស្រាយបញ្ហា
មានមនុស្សជាច្រើនដែលជួបប្រទះសម្ពាធនៃការងារព្រោះពួកគេមិនមានជំនាញការងារគ្រប់គ្រាន់ ឬក៏ការងារមានការលំបាកខ្លំាងលើសពីសម្ថភាពរបស់ពួកគេ។ហេតុដូច្នេះហើយ, ពួកគេមានអារម្មណ៏ថាបារម្មជាខ្លាំង និងច្រលំ, ពួកគេព្យាយាមគ្រប់គ្រងពីវិធីសាស្រ្តដើម្បីបញ្ចប់ការងារ។ ប្រសិនបើពួកគេធ្វើមិនបាន, ពួកគេពិតជាស្មុគស្មាញយ៉ាងខ្លំាង និងបាត់បង់ជំនឿនៅពេលដែលត្រូវប្រឈមមុខនិងមិត្តរួមការងារ ឬក៏ចៅហ្វាយនាយ។ ដូច្នេះបង្កើនជំនាញដោះស្រាយបញ្ហា គឺជាវិធីមួយដែលអាចជួយឲអ្នកទទួលបានតាមរយៈការដាក់សម្ពាធនៃការងារ, ទទួលបានផាសុខភាព ឬទំនុកចិត្តដែលទាក់ទងនឹងសម្ថភាពរបស់ពួកគេ។