โทรศัพท์

ការទំនាក់ទំនងតាមទូរស័ព្ទគឺជាវិធីសាស្រ្តដ៏ពេញនិយមបំផុត។ សព្វថ្ងៃនេះ វាគឺជាវិធីដែលមានល្បឿនលឿនបំផុតនិងងាយស្រួលបំផុត។ វាងាយស្រួលត្រង់ថា អ្នកនៅមួយកន្លែងហើយអាចទូរស័ព្ទទៅអ្នកណាក៏បានដោយមិនចំាបាច់ជួបផ្ទាល់ឡើយ។ ប៉ុន្តែពិព្រោះតែបែបនេះហើយ ការទំនាក់ទំនងតាមទូរស័ព្ទត្រូវការជំនាញជាច្រើនដើម្បីឲអ្នកដ៏ទៃស្គាល់ពីឥរិយាបថរបស់អ្នកក្នុងការសន្ទនានេះ។


+ អ្នកគឺជាអ្នកស្តាប់
នៅពេលដែលអ្នកទទួលទូរស័ព្ទ អ្នកត្រូវតែរក្សាចរិកឲបានល្អក្នុងការទទួលទូរស័ព្ទ។ អ្នកគួរតែលើកទទូរស័ព្ទនៅពេលវារោទ៍ពីរទៅបីដង។ អ្នកមិនគួរទុកវាអោយរោទ៍យូរពេកទេ ឬមិនលើក ដើម្បីអ្នកត្រូវការពេលវេលាដើម្បីរៀបចំសំរាប់ការការនិយាយនេះ។ ដូច្នេះធ្វើជាអ្នកស្តំា អ្នកក៏ត្រូវការជំនាញមួយចំនួនដូចខាងក្រោមនេះ:

1.​ កុំឲអ្នកទទូរស័ព្ទចូលរងចំាយូរ
អ្នកទូរស័ព្ទចូលជាធម្មតាបានរៀបចំអ្វីគ្រប់យ៉ាងដោយប្រុងប្រយ័ត្នណាស់សម្រាប់មាតិកានៅក្នុងការសន្ទនាមួយ។ពួកគេបានចូលទៅក្នុងបញ្ហានេះហើយបានសួរអ្នកដោយខ្លួនឯង។ ពួកគេនឹងនិយាយច្រើនជាងអ្នកប៉ុន្តែអ្នកមិននៅស្ងៀមស្ងាត់ហើយស្តាប់ពួកគេនោះទេ។​ អ្នកគួរតែឆ្លើយដូចជា "បាទ/ចា ខ្ញុំយល់ហើយ" "បាទ/ចា ខ្ញុំកំពុងស្តាប់អ្នក"-ល-។ វាជាការឆ្លើយបែបខ្លីៗ ប៉ុន្តែបង្ហាញអ្នកទូរស័ព្ទចូលថា អ្នកកំពុងស្តាប់ពួកគេនិងយល់ពីអ្វីដែលពួកគេកំពុងនិយាយ។

2. ការមានសំលេងយឺតនិងមធ្យម
ប្រសិនបើមានអ្នកទូរស័ព្ទចូលក្នុងករណីផ្តល់ជាដំបូន្មាន ឬក៏ពិភាក្សាអំពីបញ្ហាខ្លះៗ អ្នកគួរតែឆ្លើយទៅពួកគេដោយមានសំលេងយឺតនិងមិនត្រូវលឺខ្លាំងពេកទេ។ វាអាចធ្វើឲអ្នកទូរស័ព្ទចូលមានអារម្មណ៏ថាមិនល្អ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកក៏មិនត្រូវនិយាយតិចពេកដែរព្រោះវា​អាចធ្វើអ្នកពួកគេស្តាប់អ្នកមិនសូវច្បាស់។ បន្ទាប់មកពួកគេត្រូវសួរអ្នកម្តងទៀត ហើយវាធ្វើអោយខាតពេលវេលារបស់អ្នក។

3. ការស្តាប់ជាមួយនឹងការបើកចំហនិងឥរិយាបថត្រឹមត្រូវ
កុំគិតថាការទំនាក់ទំនងតាមទូរស័ព្ទ អ្នកទូរស័ព្ទចូលមិនអាចឃើញមុខរបស់អ្នក ដូច្នេះអ្នកអាចរំខាន ឬក៏សំដែងការមិនពេញចិត្តតាមដែលអ្នកចង់ធ្វើនោះទេ។ សំលេងរបស់អ្នកនិងបង្ហាញអំពីកាយវិការរបស់អ្នក ចលនាជាច្រើន។ ដូច្នេះ អ្នកគួរតែស្តាប់ហើយធ្វើឥរិយាបថឲបានសមរម្យ។ កុំភ្លេចញញឹមដើម្បីធ្វើឲពួកគេយល់ពីអារម្មណ៏របស់អ្នក។

4. ចៀសវាងការបរិភោគឬផឹកពេលដែលទទួលទូរស័ព្ទ
នៅពេលទទួលទូរស័ព្ទ អ្នកមិនគួរញុំាឬផឹកអ្វីនោះទេ។​ ព្រោះវាប្រហែលជាអាចផ្លាស់ប្តូរសំលេងរបស់អ្នក។ ដូច្នេះការសន្ទនានោះនឹងមិនត្រូវបានបន្តទៀតទេ៕ មានរឿងមួយដែលប្រាកដថាអ្នកទូរស័ព្ទចូលនិងដឹង។ វាមានន័យថាអ្នកមានគំនិតមិនល្អទៅលើពួកគេ។ ពួកគេនិងគិតថាអ្នកមិនគោរពពួកគេនិងការសន្ទនាផងដែរ។

5. តែងតែរៀបចំសៀវភៅនិងប៊ិច
នៅពេលដែលទូរស័ព្ទមានការហៅចូលមកនោះ អ្នកគួរតែមានសៀវភៅ និងប៊ិចដើម្បីកត់ត្រាតើអតិថិជន ដៃគូរនិយាយពីអ្វី។ ត្រូវប្រាកដថាអ្នកមិនត្រូវបោះបង់ចោលនៅព័ត៌មានលំអិតនោះទេនៅក្នុងការនិយាយ។ នេះជាវិធីសាស្ត្រអាចជួយអោយអ្នកឆ្លើយនៅសំនួរនិងតំរូវការពីអ្នកម្ខាងទៀតបានដោយខ្លួនឯង។​

6.​ កុំដាក់ទូរស័ព្ទចុះភ្លាមៗ
ប្រសិនបើអ្នកមិនចង់បន្តការសន្ទនេះទេ អ្នកគួរតែស្វែងរកវិធីសាស្ត្រក្នុងការបដិសេធឲល្អ កុំដាក់ទូរស័ព្ទចុះភ្លាមៗ។ ទង្វើនេះធ្វើឲដៃគូរម្ខាងទៀតមានអារម្មណ៏ថាមិនល្អ។ ប្រសិនបើអ្នកធ្វើការសំរាប់ក្រុមហ៊ុន ឬអង្កការណាមួយ ពួកគេអាចនិងនិយាយអំពីអាកប្បកិរិយារបស់អ្នកមិនចេះគោរព និងមិនសុភាពរាបសារ។

7. និយាយឡើងវិញនៅគោលបំនងនៃការសន្ទនា
ក្នុងនាមជាអ្នកស្តាប់ អ្នកគួរតែគិតពិចារណាអំពីគោលបំនងនៅក្នុងការសន្ទនាដើម្បីអោយអ្នកយល់ច្បាស់ពីអត្ថន័យរបស់វា។ វាក៏ជាវិធីសាស្រ្តមួយដែរដើម្បីទទួលការជឿជាក់ពីអ្នកហៅទូរស័ព្ទ។ ពិព្រោះថានៅពេលដែលនិយាយអំពីគោលបំនងឡើងវិញម្តងទៀតអាចធ្វើអោយអ្នកយកចិត្តទុកដាក់ទៅលើបញ្ហារបស់ពួកគេយ៉ាងខ្លំាង។ អតិថិជននិងមានអារម្មណ៏ថាជឿជាក់និងត្រូវគោរពច្រើន។

+ អ្នកគឺជាអ្នកហៅទូរស័ព្ទ
មុនពេលហៅទូរស័ព្ទទៅនរណាម្នាក់ អ្នកគួរតែរៀបចំពាក្យមួយចំនួនសំរាប់និយាយ។ វាធ្វើអោយអ្នកមានការចាប់ផ្តើមគំនិត ឬក៏សន្សំសំចៃពេលវេលាដ៏មានតំលៃរបស់អ្នកបានល្អ​ ដូច្នេះធ្វើអតិថិជន។ បន្ទាប់មកដើម្បីអោយទទួលបានជោគជ័យក្នុងការសន្ទនា អ្នកត្រូវតែអនុវត្តជំនាញមួយចំនួនដូចខាងក្រោមនេះ:

1. ណែនំាខ្លួនរបស់អ្នកនិងគោលបំនងក្នុងការហៅទូរស័ព្ទរបស់អ្នក
នៅពេលអ្នកហៅទូរស័ព្ទទៅកាន់អតិថិជនរបស់អ្នក ដំបូងអ្នកត្រូវនិយាយស្វាគមន៍ហើយនិងណែនំាខ្លួនរបស់អ្នកទៅកាន់ពួកគេ​ដូចជា: ឈ្មោះ តួនាទី ឈ្មោះក្រុមហ៊ុនជាដើម-ល-​ ដើម្បីឲអ្នកស្តាប់អាចទទួលបានព័ត៌មានរបស់អ្នក។ ទីពីរ និយាយព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេដើម្បីឲប្រាកដថា អ្នកហៅទូរស័ព្ទត្រូវទីកន្លែង។ នេះគឺជាជំហានដំបូងបំផុតដែលអ្នកត្រូវធ្វើមុនពេលធ្វើការសន្ទនាឲបានល្អ។

2. ការពិចារណាអំពីពេលវេលាដើម្បីធ្វើការហៅទូរស័ព្ទ
ការពិចារណាអំពីពេលវេលាដើម្បីធ្វើការហៅទូរស័ព្ទ។ អ្នកគួរចៀសវាងពេលវេលាមួយចំនួនដូចជា: ពេលព្រឹកពេក ពេលល្ងាចនិងពេលសម្រាក។ ពិព្រោះថាមនុស្សគ្រប់គ្នាសុទ្ធតែរវល់នៅពេលនេះ និងមិនទាន់រៀបចំខ្លួនជាស្រេចសំរាប់ការសន្ទនានេះ។ វានឹងក្លាយទៅជារឿងអាក្រក់ហើយធ្វើអោយពួកគេមានអារម្មណ៍មិនល្អ។ អ្នកគួរចៀសវាងម៉ោងដែលពួកគេចាប់ផ្តើមធ្វើការព្រោះម្នាក់ៗសុទ្ធតែរវល់ដោះស្រាយបញ្ហាការងាររបស់ពួកគេ។ ពួកគេមិនមានពេលវេលាច្រើនទេក្នុងការនិយាយជាមួយអ្នក។ ដូច្នេះ ការជ្រើសរើសពេលវេលាបានត្រឹមត្រូវសំរាប់ធ្វើការហៅទូរស័ព្ទអាចទទួលបានលទ្ធផលដូចបំណងប្រាថ្នារបស់អ្នក។

3.​ ទទួលបានការជុំរុញចិត្តនិងសំលេងស្រាលស្រទន់
នៅពេលដែលអ្នកហៅទូរស័ព្ទទៅនរណាម្នាក់ អ្នកមិនគួរស្រែកនិងខឹងជាមួយពួកគេនោះទេ។ ពិព្រោះសំលេងអាចបង្ហាញពីចរិករបស់អ្នកនៅពេលដែលអ្នកទំនាក់ទំនងគ្នាតាមទូរស័ព្ទ។ ការមានសំលេងស្រទន់បានជំរុញឲមានអារម្មណ៏ល្អ និងរីករាយដល់អ្នកស្តាប់។ ការចាកចេញរបស់អ្នកធ្វើឲពួកគេមានអារម្មណ៏ល្អ។
នៅពេលដែលនិយាយអ្នកគួរតែញញឹម។ បើទោះបីជាពួកគេមិនអាចមើលឃើញអ្នកប៉ុន្តែនៅតែមានអារម្មណ៍ថាអាកប្បកិរិយារបស់អ្នកបង្ហាញចំពោះគេពេលអ្នកនិយាយជាមួយពួកគេ។

4.​ រៀបចំមាតិកាក្នុងការសន្ទនា
អ្នកមិនអាចហៅទៅកាន់អតិថិជនបានទេនៅពេលអ្នកស្ទាក់ស្ទើរ។ មិនដឹងថាត្រូវនិយាយអ្វី ឬក៏ខ្ជះខ្ជាយពេលវេលាច្រើនក្នុងការគិតអំពីសំនួរ។ វាធ្វើឲរំខានដល់អ្នកស្តាប់ សូម្បីតែការបដិសេដក្នុងការហៅរបស់អ្នកទៅកាន់មនុស្សពិបាក។ ដូច្នេះអ្នកត្រូវតែសរសេរអ្វីដែលអ្នកចង់និយាយដើម្បីឲការសន្ទនាកាន់តែរលូនទៅមុខ។

5.​ កុំប្រើពាក្យបច្ចេកទេស
នៅពេលហៅទូរស័ព្ទទៅពិគ្រោះយោបល់, ចរចាទៅដៃគូរឬអតិថិជន។ អ្នកគួរតែប្រើពាក្យដែលងាយយល់។ ចៀសវាងការប្រើពាក្យបច្ចេកទេស។ ដូច្នេះអតិថិជនមិនយល់ពីអ្វីដែលអ្នកចង់និយាយនោះទេ។ ពួកគេក៏គិតដែរថាអ្នកក្លាហានប៉ុន្តែមិនត្រឹមត្រូវតាមពេលវេលា។

6. និយាយថាជំរាបលាមុនពេលបញ្ចប់ការសន្ទនា
កុំដាក់ទូរស័ព្ទចុះដោយមិនបានលាមួយម៉ាត់ នោះពួកគេនិងគិតថាអ្នកជាមនុស្សមិនល្អនៅក្នុងក្រសែភ្នែករបស់ពួកគេ។ ការស្វាគមន៍ដ៏ល្អ គឺនិយាយថាជំរាបលា​ ឬក៏​​ អរគុណសំរាប់ការស្តាប់ វានឹងជួយអោយដៃគូររបស់អ្នកមានអារម្មណ៏កាន់តែសប្បាយ។ វាបង្ហាញថាអ្នកគឺជាមនុស្សសុភាពរាបសារ និងចេះគិតដើម្បីឆ្ពោះទៅកាន់ការងារ។
ការទំនាក់ទំនងតាមយៈទូរស័ព្ទអាចជួយបានមួយចំនែកដែររវាងអ្នក និងគ្រួសាររបស់អ្នក, មិត្តរបស់អ្នក និងមិត្តរួមការងាររបស់អ្នក។ ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម នេះគឺជាឧបករណ៍មួយដ៏មានប្រយោជន៍បំផុតដែលអាចប្រើប្រាស់បានសំរាប់ការប្រាស្រ័យទាក់ទងគ្នា។ ដូច្នេះ ត្រូវតែរៀបចំគ្រប់យ៉ាងឲបានប្រុងប្រយ័ត្នក្នុងការហៅទូរស័ព្ទរបស់អ្នក។ ចូរចងចំាថាត្រូវយកចិត្តទុកដាក់នៅពេលទទួលទូរស័ព្ទ ឬក៏ធ្វើការហៅចេញ!

  •