10 Kỹ Năng Mềm Tạo Đà Thành Công

យើងប្រើប្រាស់ជំនាញក្នុងការទំនាក់ទំនងប្រចំាថ្ងៃនៅក្នុងការសន្ទនាជាមួយមនុស្សផ្សេងទៀត។ ដូច្នេះ ការប្រាស្រ័យទាក់ទងប្រែទៅជាភាពងាយស្រួលនិងសាមញ្ញសំរាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែការទំនាក់ទំនងប្រចំាថ្ងៃ និងការទំនាក់ទំនងពាណិជ្ជកម្មមិនដូចគ្នា​ទេ។ ឧទាហរណ៍ថាអ្នកអាចប្រើប្រាស់សម្តីសមរម្យ និងប្រយោគលេងសើចទៅកាន់គ្រួសាររបស់អ្នក មិត្តរបស់អ្នក និងមិត្តរួមការងាររបស់អ្នក ការទំនាក់ទំនងនិងភាសានិយាយនៅក្នុងពាណិជ្ជកម្មមិនមែនបែបនឹងទេ។ ដូច្នេះតើជំនាញប្រភេទណាខ្លះដែលអ្នកត្រូវការធ្វើដើម្បីឈានទៅដល់ភាពជោគជ័យនៃការសន្ទនារបស់អ្នក?

យកចិត្តទុកដាក់ទៅលើតួសេចក្តី
តួសេចក្តីគឺជាជំនាញដំបូងបង្អស់ដែលត្រូវការសំរាប់ការទំនាក់ទំនង ជួបប្រជុំជាមួយអតិថិជន។ រាងកាយអ្នកមិនបាច់ស្អាត​ ឬក៏គួរឲទាក់ទាញនោះទេ។ វាមិនមែនមានន័យថា ដៃគូររបស់អ្នកព្រមធ្វើការជាមួយនឹងអតិថិជនដែលស្មោគគ្រោកនោះទេ។
មិនមែនផ្តោតសំខាន់ទៅលើការស្លៀកពាក់របស់អ្នកទេប៉ុន្តែក៏រួមទំាងចលនាឬក៏សញ្ញារបស់អ្នក ការបញ្ចេញមតិរបស់អ្នកផងជាដើម-ល-។ ចំនុចទំាងអស់ខាងលើហាក់បីដូចជាសាមញ្ញ និងតូចតាច ប៉ុន្តែវាអាចជាចំនុចដែលអាចធ្វើឲការសន្ទនារបស់អ្នកមានភាពរលូនទៅមុខ។

ការរៀបចំសំរាប់ការសន្ទនារបស់អ្នក
អ្នកត្រូវតែញែកឲដាច់ពីគ្នាអោយបានច្បាស់លាស់រវាងការទំនាក់ទំនងប្រចំាថ្ងៃហើយនិងពាណិជ្ជកម្ម។ ដូច្នេះដើម្បីកុំឲខ្ជះខ្ជាយពេលវេលាច្រើន និងទទួលយកសេចក្តីផ្តើម អ្នកត្រូវតែរៀបចំការសន្ទនារបស់អ្នក។ អ្នកគួររៀបចំទំាងសំនួរដែលអ្នកចង់សួរអតិថិជន ឬក៏ចំលើយដែលអតិថិជនអាចសួរអ្នកវិញ។ ចំនុចនេះអាចធ្វើអោយអ្នកកាន់តែមានទំនុកចិត្តពេលប្រឈមមុខជាមួយនិងដៃគូររបស់អ្នក ពួកគេនិងពេញចិត្តសរសើរអ្នកយ៉ាងខ្លាំងផងដែរ។

ញញឹមនិងស្វាគមន៍យ៉ាងរាក់ទាក់
នៅពេលដែលអ្នកជួបដៃគូររបស់អ្នក អ្នកមិនគួរធ្វើទឹកមុខមំានោះទេ។ អ្នកគួរតែញញឹម មកជិតហើយទទួលស្វាគមន៍ពួកគេយ៉ាងរាក់ទាក់ជាទីបំផុត។ វិធីនេះអាចជួយឲអ្នកទទួលបានការអាណិតស្រលាញ់ដែលធ្វើអោយការសន្ទនារបស់អ្នកកាន់តែរលូនទៅមុខ។

ការប្រើប្រាស់ពាក្យសំដីពិតនិងស្តង់ដា
អ្នកគួរតែយល់ដឹងថាការប្រើប្រាស់ពាក្យសម្តីនៅក្នុងការទំនាក់ទំនាក់ពាណិជ្ជកម្មត្រូវការឲមានស្តង់ដារ។ និយាយច្រើនមិនមែនមានន័យថាអ្នកចេះច្រើននោះទេ ឬក៏អ្នក​​​​ ផ្តើមគំនិតនៅក្នុងការសន្ទនានេះ។ អ្នកគួរតែដឹងថានៅពេលណាអ្នកគួរនិយាយ ពេលណាមិនគួរនិយាយ។ ពាក្យដែលប្រើសំរាប់ការទំនាក់ទំនងពាណិជ្ជកម្មនោះត្រូវការសុភាពទន់ភ្លន់ ហើយនិងផ្លូវការជាងការសន្ទនាធម្មតាបែបផ្សេងៗទៀត។

ដើម្បីក្លាយជាអ្នកស្តាប់ដ៏ល្អ
ថាតើអ្នកមានគំនិតផ្តើមនៅក្នុងការសន្ទនាឬអត់ អ្នកត្រូវស្តាប់ដៃគូររបស់អ្នក។ ជំនួសឲការនិយាយច្រើន អ្នកគួរតែមើលហើយនិងស្តាប់មតិរបស់ពួកគេដើម្បីឲដឹងថាតើពួកគេកំពុងតែគិតពីអ្វី​ តើពួកគេចង់បានអ្វី។ វាមិនមែនត្រឹមតែបង្ហាញថាអ្នកសុភាព គោរពពួកគេប៉ុន្នោះទេ ប៉ុន្តែថែមទំាងគោរពនិងឲតំលៃលើព័ត៍មានរបស់ពួកគេទៀត។

ការគោរពដៃគូរបស់អ្នក
ការគោរពដៃគូររបស់អ្នកមិនមែនមានន័យថាអ្នកតែងតែលើកតំកើនពួកគេនោះទេ។ នៅក្នុងការសន្ទនា អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើវា មើលហើយនិងស្តាប់ដៃគូររបស់អ្នក។ ជៀសវាងខណៈពេលដែលអ្នកកំពុងតែនិយាយទៅកាន់ពួកគេ តែអ្នកបែរជាទៅមើលអ្វីផ្សេង ឬក៏សកម្មភាពមួយចំនួន​និងការប្រើប្រាស់ពាក្យសំដីដែលមិនអាចទទួលយកបាន។

ការផ្តល់យោបល់ត្រឹមត្រូវតាមពេលវេលា
ទំនាក់ទំនងពាណិជ្ជកម្មទាមទារឲអ្នកឆាប់ចាប់បាននៅព័ត៌មានពីដៃគូរ។ ដូច្នេះនៅពេលដែលដៃគូរនិយាយអំពីគំនិតរបស់ពួកគេ គំរោងរបស់ពួកគេ។ ដូច្នេះអ្នកគួរតែស្តាប់ដោយប្រុងប្រយ័ត្នដើម្បីឲប្រាកដថាអ្នកយល់អំពីអត្ថន័យរបស់ពួកគេបានច្បាស់។ បន្ទាប់មកផ្តល់គំនិតយោបល់របស់អ្នកម្តងមួយៗ ប្រសិនបើពួកគេចង់ស្តាប់ពីមតិរបស់អ្នក។ កុំប្រញាប់ឲពួកគេវាយតំលៃអំពីការគិតរបស់ពួកគេ ទោះបីជាជាការគិតរបស់អ្នកយល់ឃើញថាគំនិតរបស់គេមិនសូវល្អហើយគំនិតរបស់អ្នកល្អជាងក៏ដោយ។

ភ័ស្តុតាង
អតិថិជនមិនមានពេលវេលាច្រើននោះទេក្នុងការស្តាប់ពាក្យសំដីកុហករបស់អ្នក ដូច្នេះវិធីដែលល្អបំផុតនោះគឺចូលទៅដល់ចំនុចសំខាន់នៃបញ្ហា។ ពិព្រោះនៅក្នុងអាជីវកម្ម ប្រសិនបើអ្នកបញ្ជាក់ពីអ្វីមួយ អ្នកនិងធ្វើឲដៃគូររបស់អ្នកខឹង។ បន្ទាប់មកអ្នកបានបាត់បង់ចំនាប់អារម្មណ៍ល្អនៅក្នុងក្រសែភ្នែករបស់ពួកគេដោយសារតែរឿងហ្នឹង។

រក្សាគំនិតរបស់អ្នក
ការគោរពនិងលើកតំកើនអតិថិជនរបស់អ្នកគឺវាពិតជាចំាបាច់ណាស់ក្នុងការបញ្ចុះបញ្ចូលពួកគេ។ ប៉ុន្តែមិនមែនមានន័យថាអ្នកបន្ទៀបខ្លួនដើម្បីពួកគេនោះទេ។ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ អ្នកគួរតែរក្សាគំនិតរបស់អ្នក។ អតិថិជនដែលឆ្លាតគេនឹងជ្រើសរើសដៃគូរដែលមានក្រុមហ៊ុននិងនយោបាយច្បាស់លាស់ ពួកគេមិនជ្រើសរើសយកក្រុមហ៊ុនដែលអាចប្រែប្រួលបានគ្រប់ពេលនោះទេព្រោះវាអាចប៉ះបាល់ពីមជ្ឈដ្ឋានខាងក្រៅ។

ការគ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក
អារម្មណ៍របស់អ្នកគឺពិតជាខុសគ្នាស្រលះ ជាពិសេសនៅពេលដែលជួបជាមួយមនុស្សដែលពូកែនិយាយ។ ប៉ុន្តែនៅពេលដែលអ្នកធ្វើការទំនាក់ទំនងទៅកាន់អតិថិជនរបស់អ្នក អ្នកគួរតែរំលឹកខ្លួនឯងថាកុំឲអារម្មណ៍ផ្ទាល់ខ្លួនប៉ះបាល់ដល់ការសន្ទនានេះអោយសោះ។ ពិព្រោះវាអាចធ្វើអោយខូចការសន្ទនារបស់អ្នកបានយ៉ាងងាយស្រួល។ បែបនេះវាអាចធ្វើអោយពួកគេវាយតំលៃថាអ្នកគឺជាមនុស្សឈ្លើយ និងមិនគួរឲទុកចិត្តក្នុងការសហការជាមួយនោះទេ។

ការទំនាក់ទំនងក្នុងពាណិជ្ជកម្មមិនមែនជាការលំបាកនោះទេប៉ុន្តែអ្នកមិនគួរមើលរំលងវានោះទេ។ ចាប់តំាងពីពេលដែលអ្នកនិយាយអ្វីមួយទៅកាន់ដៃគូររបស់អ្នក ឬក៏អតិថិជន វាមានន័យថាអ្នកមានបំនងអោយរឿងទំាងអស់នេះរីកចំរើនហើយវាសំខាន់ខ្លំាងណាស់សំរាប់អ្នក។ ដូច្នេះហើយអ្នកគួរតែរៀបចំអោយបានប្រុងប្រយ័ត្នគ្រប់ការទំនាក់ទំនងទំាងអស់។ ពិព្រោះអ្នកមិនអាចនិយាយអ្វីទៅកាន់អតិថិជនបន្ទាប់មកអ្នកនិយាយថា "អូ ខ្ញុំច្រលំ"​ "វាមិនមែនជាការពិតទេ" ជាដើម-ល-។ បែបនេះនឹងធ្វើឲដៃគូររបស់អ្នកមិនពេញចិត្តក្នុងការដឹកនំាអ្នកដើម្បីជុំរុញឲអ្នកមានការវិវត្តិហើយនិងប៉ះបាល់ដល់ការសន្ទនាសំរាប់អ្នកទំាងពីរទៀតផង។

  •