งานอดิเรก

បើយោងទៅតាមក្រុមអ្នកជំនាញការងារបានឲដឹងថា មានបុគ្គលនិង ក្រុមហ៊ុនជាច្រើនដែលចាប់ផ្តើមទទួលបានជោគជ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួននិងការចង់បានរបស់ពួកគេ។ អ្នកក៏ត្រូវមានចំនង់ចំនូលចិត្តរៀងៗខ្លួនក៏ដូចជាចង់រកប្រាក់ពីចំនង់ចំនូលចិត្តទំាងនោះដែរ។ ដូច្នេះមូលហេតុអ្វីបានជាអ្នកត្រូវធ្វើរឿងដែលអ្នកមិនចូលចិត្ត? អ្នកគួរតែព្យាយាមប្រឹក្សាយោបល់នូវ គំនិតខ្លះៗដើម្បីទទួលបានជោគជ័យ។ មនុស្សម្នាក់ៗនឹងមានគំនិតខុសៗគ្នា។ ប៉ុន្តែបើយោងទៅលើអ្នកប្រឹក្សាយោបល់ ការងារណាក៏ដោយដែលអ្នកធ្វើ តួនាទីណាក៏ដោយដែលអ្នកកាន់ អ្នកមិនគួរធ្វើប្រងើយកន្តើយនិងចំនង់ចំនូលចិត្តរបស់អ្នកនោះទេ។ វាមិនត្រឹមតែអាចជួយពង្រឹងចំនង់ចំនូលចិត្ត សមត្ថភាពនិងចរិករបស់អ្នកទេឲបានល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអ្នកឲយកឈ្នះនូវការលំបាកនិងភាពបរាជ័យបានដែរ។ ទាំងនេះគឺជាគន្លឹះមួយចំនួនដើម្បីរកប្រាក់ចំនូលពីចំនង់ចំនូលចិត្តរបស់អ្នក។


ការចែករំលែកចំនង់ចំនូលចិត្តរបស់អ្នកជាមួយនឹងអ្នកដ៏ទៃទៀត
អ្នករាល់គ្នាអាចមានចំនង់ចំនូលចិត្តខុសៗគ្នាជាច្រើន ប៉ុន្តែគ្រាន់តែជ្រើសរើសយកចំនង់ចំនូលចិត្តដែលល្អបំផុតសំរាប់អ្នកគឺ "ចំនុចខ្លំាង"។ មនុស្សមួយចំនួនចាប់អារម្មណ៍លើកីឡា ពួកគេអាចបង្កើតថ្នាក់កីឡាឬក៏កន្លែងហាត់ប្រាណ។ អ្នកផ្សេងទៀតចូលចិត្តការចម្អិនអាហារ ពួកគេអាចសរសេរជាសៀវភៅចម្អិនម្ហូបអាហារ បង្កើតភោជនីយដ្ឋានឬការបង្រៀនចម្អិនអាហារ។ អ្នកដ៏ទៃទៀតចាប់អារម្មណ៍លើការប្រមូលរូបភាព​ ពួកគេអាចបង្កើតវិចិត្រសាលមួយ។ ការដែលសំខាន់អ្នកត្រូវតែមានចំនង់ចំនូលចិត្តពិតប្រាកដសំរាប់ការងារនេះ។ មានចំនង់ចំនូលចិត្ត ទទួលបានជោគជ័យ ។ នៅពេលដែលអ្នកពិតជាចូលចិត្តលើវិស័យណាមួយឬក៏ចំនង់ចំនូលចិត្តណាមួយ អ្នកនឹងមានការងាយស្រួលក្នុងការជំរុញចិត្តអ្នកដ៏ទៃទៀត។

ជាការពិតណាស់ ក្មេងស្រីជាច្រើនត្រូវបានស្និទ្ធិស្នាលជាមួយនឹង Michelle Phan ដែលគេបានហៅថា “makeup witch”។ ក្មេងស្រីជនជាតិវៀតណាមអាមេរិកម្នាក់នេះមានភាពល្បីល្បាញណាស់សំរាប់ការបង្រៀនការតុបតែងមុខនិងការថែរក្សាស្បែកស្អាតនៅលើYouTube។ ហើយនាងមានអ្នកគំាទ្រជាច្រើន។ វាមានដើមកំនើតមកពីចំនង់ចំនូលចិត្តការតុបតែងនិងការថែរក្សាស្បែកស្អាត។ លើសពីនេះទៅទៀត ប៉ុស្ត៍Michelle Phan គឺជាប់ចំនាត់ថ្នាក់លេខ3នៅលើYoutubeអំពីទិដ្ឋភាព។ ទន្ទឹមនឹងនេះដែរ នាងក៏ជាអ្នកតំនាងនៃគ្រឿងសំអាងដ៏ល្បីជាច្រើនផងដែរ។ ពីក្មេងស្រីតូចពូកែអៀន នាងក្លាយជាស្រ្តីដ៏ស្រស់ស្អាតម្នាក់ក៏ដូចជានិមិត្តរូបនៃក្មេងស្រីជាច្រើននៅលើពិភពលោក។

ការផ្គត់ផ្គង់ផលិតផលជាច្រើនចេញពីចំណូលចិត្តរបស់អ្នក
ក្មេងស្រីជាច្រើនចូលចិត្តដើរទិញឥវ៉ាន់ អាជីវកម្មដូច្នេះពួកគេបើកហាងម៉ូត។ ក្មេងស្រីមួយចំនូនផ្សេងទៀតគឺពូកែ ដូច្នេះពួកគេដេរ បាក់ផលិតផលសិប្បកម្ម និងផលិតផលធ្វើដោយដៃ។ បន្ទាប់មកលក់វាទៅឱ្យអ្នកដទៃ។ ក្មេងប្រុសជាច្រើនចូលចិត្តបច្ចេកវិទ្យា ល្បែង ដូច្នេះពួកគេលក់គំនិតរបស់ពួកគេទៅឲក្រុមហ៊ុនល្បែងល្បីៗជាច្រើន។ មិនត្រឹមតែមនុស្សវ័យក្មេងៗនោះទេដែលអាចរកប្រាក់ចំនូលបានពីចំនង់ចំនូលចិត្ត ប៉ុន្តែមនុស្សវ័យចំនាស់ដែលមានចំនង់ចំនូលចិត្តដូចជា ដំារុក្ខជាតិសំរាប់លម្អ ចិញ្ចឹមត្រីសំរាប់លម្អ ចិញ្ចឹមសត្វបក្សីសំរាប់លម្អ ឬការសរសេរអក្សរផ្ចង់។ ជាការពិតណាស់ គោលបំនងរបស់ពួកគេគឺមិនមែនគ្រាន់តែរកប្រាក់នោះទេ។ មានមនុស្សជាច្រើនពិតជាបានជោគជ័យនៅក្នុងគំរូនេះ។
មានចំនង់ចំនូលចិត្តខ្លះមានការលំបាកក្នុងការធ្វើឲក្លាយទៅជាការពិតឬក៏ទទួលបានជោគជ័យ។ ប៉ុន្តែអ្នកនឹងទទួលបានការគំាទ្រជាច្រើនពីមនុស្សដ៏ទៃទៀតដែលមានចំនង់ចំនូលចិត្តដូចគ្នា។ ពួកគេនឹងបង់ប្រាក់សំរាប់ផលិតផលដែលជាចំនង់ចំនូលចិត្តរបស់ពួកគេ។

ការនិយាយឬការសរសេរអំពីចំណូលចិត្តរបស់អ្នក
ចំនង់ចំនូលចិត្តដែលទាក់ទងនឹងប្រធានបទ បទពិសោធន៍ មតិយោបល់ ប្រវត្តិសាស្ត្រ និងសកម្មភាពរឿងរ៉ាវនឹងធ្វើអោយមានកង្វល់នៃមនុស្សដែលមានចំនង់ចំនូលចិត្តដូចគ្នា។ ដូចជាអ្នកអាចសសេរសៀវភៅចម្អិនម្ហូបអាហារនៅពេលដែលអ្នកមានចំនង់ចំនូលចិត្តលើការចំអិនអាហារ ឬក៏អ្នកអាចក្លាយជាអ្នកនិយាយចែករំលែកបទពិសោធន៍និងចំនេះដឹងនៅក្នុងវិស័យដែលគួរឲចាប់អារម្មណ៏របស់អ្នក។​
មានមនុស្សជាច្រើនដែលជាសោភ័ណ្ឌវិទ្យានិងមានសមត្ថភាពសំរាប់ការគូរគំនូរ។​ ពួកគេអាចនិពន្ធរឿងកំប្លែងឬក៏រចនាសំរាប់កាសែត ទស្សនាវដ្តីឬក៏ការបោះពុម្ពផ្សាយ។
អ្នកស្រលាញ់ភាពស្រស់ស្អាត អ្នកអាចសរសេរសៀវភៅដើម្បីចែករំលែកនូវគន្លឹះជាច្រើនក្នុងការថែរក្សាសម្ជស្ស សុខភាព ឬក៏ការថែរក្សារាង។ ប្រសិនបើអ្នកមានចំនង់ចំនូលចិត្តនិងការចាប់អារម្មណ៍ ហេតុអ្វីអ្នកត្រូវស្ទាក់ស្ទើរ? តើអ្នកដឹងទេថា ដើម្បីបង្កើតMicrosoftអោយបានជោគជ័យដូចសព្វថ្ងៃនេះ លោកBill Gates ធ្លាប់បានចាប់ផ្តើមជាមួយនិងចំនង់ចំនូលចិត្តរបស់គាត់សំរាប់កម្មវិធីមូលដ្ឋាន។ នៅក្នុងជីវិតរបស់គាត់​ លោកGatesបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពរបស់គាត់ពិព្រោះតែចំនង់ចំនូលចិត្តរបស់គាត់និងការចង់បានមិនមែនត្រឹមតែគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សទំាងអស់ដែលធ្វើការនៅMicrosoftផងដែរ។​

កែលំអឬការរួមបញ្ចូលរឿងដែលទាក់ទងនឹងចំនង់ចំនូលចិត្តរបស់អ្នក
គ្រប់ចំនង់ចំនូលចិត្តមានការជាប់ទាក់ទង "ឧបករណ៍" ប៉ុន្តែពេលខ្លះឧបករណ៍ទំាងអស់នោះត្រូវការទាមទារដោយអ្នកមានជំនាញច្បាស់លាស់និងចំនេះដឹង។ ប្រសិនបើអ្នកស្រលាញ់យានជំនិះ ម៉ាស៊ីនគ្រឿងចក្រ អ្នកអាចបញ្ចូលគ្នាដោយការប្រមូលគ្រប់យានជំនះទំាងអស់ហើយនិងជួសជុលពួកវា។​ ស្រដៀងនឹងវិស័យនេះមានដូចជា ព័ត៌មានវិទ្យា អ្នកអេឡិចត្រូនិច មនុស្សយន្ត ឧបករណ៏ជួលជុលជាដើម-ល-។ ចំនង់ចំនូលចិត្តដែលពិបាកទំាងអស់នោះសុទ្ធតែជាក្មេងប្រុស។

វាមិនមែនសុទ្ធតែគ្រប់គ្នានោះទេដែលទទួលបានជោគជ័យក្នុងការរកប្រាក់ឲបានច្រើនដោយការធ្វើការដែលជាចំនង់ចំនូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។​ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការដែលជាចំនង់ចំនូលចិត្តនិងការស្រលាញ់ពីធម្មជាតិពិតប្រាកដនោះ វានឹងធ្វើអោយអ្នកមានឪកាសល្អៗដើម្បីអភិវឌ្ឍន៍និងទទួលបានជោគជ័យតាមដែលអ្នកអាចធ្វើបាន។​ វាក៏ប្រាកដថាអ្នកនឹងរកឃើញជីវិតរបស់អ្នកដែលពោរពេញទៅដោយអត្ថន័យចាប់តំាងពីអ្នកកំពុងធ្វើអ្វីដែលធ្វើអោយអ្នកមានកង្វល់ជាច្រើន។ ទីនេះអ្នកមានសេរីភាពក្នុងការបង្កើតនិងបង្ហាញពីចំនង់ចំនូលចិត្តរបស់អ្នក។

សូមធ្វើវាឥឡូវនេះ!
ពិតណាស់នៅពេលដែលអ្នកអានអត្ថបទនេះ អ្នកនឹងគិតថា "តើអ្វីខ្លះជាចំនង់ចំនូលចិត្តរបស់ខ្ញុំ?" ថាតើវាធ្វើឲមានលុយឬក៏អត់? កុំស្ទាក់ស្ទើរ គ្រាន់តែពិគ្រោះយោបល់ខាងលើដើម្បីធ្វើ។ នៅពេលដែលអ្នកកំនត់ចំនង់ចំនូលចិត្តរបស់អ្នកបាននិងមានឪកាសដើម្បីបន្ត អ្នកត្រូវតែធ្វើវាភ្លាមទៅ។

  •  
     
  •  

ស្វែងរកការងារ - ដំបូន្មានផ្សេងទៀត