ทักษะการตอบคำถามสัมภาษณ์

មានកត្តាជាច្រើនរួមបញ្ចូលគ្នាដែលធ្វើអោយការសំភាសន៍ទទួលបានជោគជ័យ ពីរូបរាងកាយទៅមាតិកា។ មនុស្សជាច្រើនមុនពេលស្វែងរកការងារដែលសមរម្យ។ ពួកគេមានបទពិសោធន៍ក្នុងការសំភាសន៍ការងារជាច្រើនហើយក៏ទទួលបានការបរាជ័យជាច្រើនដូចគ្នា។ សំនួរ: "ហេតុអ្វីបានជាខ្ញុំបរាជ័យក្នុងការសំភាសន៍នេះ?" ហាក់បីដូចជាមិនបានពិចារណាដោយបេក្ខជនជាច្រើនទៀត។ ដូច្នេះ ដើម្បីកុំឲខាតពេលវេលាច្រើន និងការប្រឹងប្រែងទៅលើការសំភាសន៏ដែលបរាជ័យទំាងអស់នោះ អ្នកគួររៀបចំជំនាញដែលត្រូវការចំបាច់បំផុតដែលទាក់ទងនឹងការសំភាសន៍ការងារសំរាប់ខ្លួនអ្នកផ្ទាល់។

យកចិត្តទុកដាក់លើសំលៀកបំពាក់
សំលៀកបំពាក់គឺជារឿងដែលសំខាន់បំផុតនិងសាមញ្ញជាងគេបង្អស់សំរាប់ការសំភាសន៍ការងារ។ ការស្លៀកសំលៀកបំពាក់ដោយយកចិត្តទុកដាក់បំផុតនោះបង្ហាញថាអ្នកគោរពឲតំលៃទៅលើវប្បធម៌ក្រុមហ៊ុនរបស់គេក៏ដូចជាអ្នកគោរពដល់និយោជកផងដែរ។ បើទោះបីអ្នកជាមនុស្សដែលចូលចិត្តស្លៀកពាក់ដែលគិតថាមានផាសុខភាពនិងងាយស្រួល តែអ្នកមិនអាចស្លៀកខោខូវប៊ូយ និងអាវសំយឺតសំរាប់ពាក់ពីខាងក្រៅដើម្បីចូលរួមក្នុងការសំភាសន៍ការងារបានដែរ។ ចំនាប់អារម្មណ៍ដំបូងគឺមិនមែនគ្រប់យ៉ាងនោះទេប៉ុន្តែវានិងសំរេចចិត្តនិយោជកអាណិតស្រលាញ់ចំពោះអ្នក។ ប្រសិនបើអ្នកមិនគិតពិចារណាអំពីសំលៀកបំពាក់នោះទេ ការយល់ឃើញរបស់និយោជកនិងគិតថាអ្នកក្លាយទៅជាមនុស្សគ្មានរបៀបនិងស្មោកគ្រោគថែមទំាងរិះគន់អ្នកទៀតផង។ គ្មានក្រុមហ៊ុនណាចង់បាននិយោជិកនៅពេលអនាគតដែលជាមនុស្សគ្មានរបៀបនិងស្មោកគ្រោគបែបនេះទេ។

កាយវិការ
កាយវិការក៏ជាកត្តាមួយផ្នែកដែលធ្វើអោយអ្នកជោគជ័យនិងបរាជ័យបានដូចគ្នានៅក្នុងការសំភាសន៍មិនមែនមិនសូវសំខាន់ជាងភាសានោះទេ។ សូមបីតែសកម្មភាពតូចមួយដែលអ្នកគ្មានចេតនានិងបង្ហាញតែវាអាចបង្ហាញចំពោះមុខនិយោជកថាអ្នកមានចរិកមិនល្អ ដូចជា អ្នកតែងតែមើលនាឡិកាដែលបង្ហាញថាអ្នកមិនបានចំនាយពេលវេលាក្នុងការយកចិត្តទុកដាក់ក្នុងការសំភាសន៏។ ទោះបីជាអ្នកគិតថាវាគួរឲធុញក៏ដោយ។ រឿងទំាងអស់នេះមានដូចជា អង្គុយមិនត្រង់ខ្លួន ទំលាក់ស្មា កំរើកជានិច្ចពេលកំពុងនិយាយ ធ្វើរឿងដ៏ច្រើនលើសលុបទៀត ភ្នែកមើលចុះក្រោម ជាដើម-ល- បង្ហាញថាអ្នកខ្វះការយកចិត្តទុកដាក់គ្រប់ប្រយោគដែលអ្នកបាននិយាយ។ រាងកាយអ្នកអាចបញ្ជូនអារម្មណ៏ជាងការគិតរបស់អ្នក។ ដូច្នេះហើយអ្នកគួរតែយកចិត្តទុកដាក់គ្រប់កាយវិការទំាងអស់ដែលហាក់បីដូចជាចំលើយតូចមួយនៅក្នុងការសំភាសន៍ការងាររបស់អ្នក។ ការអង្គុយឲត្រង់ រក្សារស្មារបស់អ្នកឲត្រង់ កុំកំរើកច្រើនដងនៅលើកៅអីនិងកុំមើលនាឡិការបស់អ្នកច្រើនដងពេកជាដើម-ល- ដើម្បីធ្វើឲនិយោជកមានអារម្មណ៍ល្អ។

ជំនឿចិត្តនិងអត្តចរិកស្មោះត្រង់
ដើម្បីបង្ហាញពីការយកចិត្តទុកដាក់នឹងចរិកស្មោះត្រង់ អ្នកត្រូវមើលត្រង់ទៅភ្នែកទំាងពីររបស់និយោជកនៅពេលធ្វើការសំភាសន៏។ នៅពេលអ្នកសន្ទនាជាមួយពួកគេ កុំធ្វើដូចជាមិនច្បាស់លាស់ ឬក៏ស្ទាក់ស្ទើរឲសោះ។ អ្នកគួរតែបង្ហាញពីបញ្ហារបស់អ្នកឲបានច្បាស់លាស់និងជាប់ទាក់ទងជាច្រើនតាមដែលអាចធ្វើបាន។ ប្រសិនបើអ្នកចង់ធ្វើវា អ្នកត្រូវតែរៀបចំចិត្តឲបានស្រួលបួល។ ទោះបីជាអ្នកតែងតែអោយតំលៃលើការសំភាសន៏នេះក៏ដោយ អ្នកគួរតែពិចារណាថាគឺជាការងារដែលអ្នកគួរតែបញ្ចប់វាបានយ៉ាងងាយស្រួល។

កុំនិយាយថា "ខ្ញុំមិនដឹងថា", "ខ្ញុំមិនអាចធ្វើបាន"
នៅពេលដែលអ្នកជួបនិងសំនួរដែលទាក់ទងនឹងបញ្ហាដែលអ្នកមិនដែលបានលឺ កុំទាន់ប្រញាប់ឆ្លើយថា "ខ្ញុំមិនដឹងទេ", "ខ្ញុំមិនអាចធ្វើបាន" ។ បន្ទាប់មកនិយោជកនឹងវាយតំលៃថាអ្នកគឺជាមនុស្សគ្មានសមត្ថភាព។ ជំនួសឲពាក្យទំាងនេះ អ្នកគួរតែឆ្លាតហើយឆ្លើយថា "ខ្ញុំមិនធ្លាប់ដែលបានរៀនវាពីមុនទេ", "ខ្ញុំនឹងរៀនពីបញ្ហានេះ" ដើម្បីបង្ហាញថាអ្នកជាមនុស្សរៀន សូត្រ។ នេះគឺជាចំនុចដ៏សំខាន់សំរាប់ការសំភាសន៏ការងារដែលមានមនុស្សជាច្រើនមិនបានស្វែងយល់។

អំណាចនៃស្នាមញញឹមនេះ
ស្នាមញញឹមគឺជាវិធីមួយដែលល្អបំផុតក្នុងការបង្ហាញពីអាកប្បកិរិយាស្មោះត្រង់និងរាក់ទាក់។ ដូច្នេះនៅក្នុងការសំភាសន៏អ្នកគួរតែទាញយកផលប្រយោជន៏នៃការញញឹមអោយាបានត្រឹមត្រូវតាមពេលវេលា។ ឧទាហរណ៏នៅពេលដែលអ្នកប្រាប់រឿងដែលគួរឲអស់សំណើចដែលបានកើតឡើងនៅក្នុងដំនើរអាជីវកម្មមួយ តើបទពិសោធន៏ណាមួយដែលការធ្វើដំនើរបានផ្តល់ឲអ្នកជាដើមល-ល។ វាមិនត្រឹមតែបង្ហាញពីភាពចរិកស្មោះត្រង់និងរាក់ទាក់នោះទេ ប៉ុន្តែវាក៏បង្កើតជាបរិយាកាសរីករាយសំរាប់ការសន្ទនារវាងអ្នកនិងនិយោជកផងដែរ។​

កុំប្រាប់ចំនុចអាក្រក់ដែលទាក់ទងនឹងក្រុមហ៊ុនចាស់
មានសំនួរធម្មតាមួយពីនិយោជកដែលអ្នកតែងតែជួបគឺ «ហេតុអ្វីបានជាអ្នកចាកចេញពីក្រុមហ៊ុនចុងក្រោយនេះ? " ក្នុងករណីនេះ មិនត្រូវឆ្លើយដោយប្រមាថមើលងាយចៅហ្វាយនាយឬក៏មិត្តរួមការងារចាស់របស់អ្នកឲសោះ។ និយោជកសំរេចច្បាស់ថានៅពេលនេះអ្នកអាចនិយាយរឿងមិនល្អអំពីក្រុមហ៊ុនចាស់របស់អ្នក នៅពេលក្រោយបើសិនជាអ្នកលាឈប់ពីក្រុមហ៊ុនរបស់ពួកគេទៀត អ្នកនិងនិយាយដូចដែលអ្នកធ្លាប់បានធ្វើអញ្ចឹង។ ហេតុដូចនេះហើយ ដើម្បីឆ្លើយសំនួរនេះឲបានល្អ អ្នកគួរតែប្រាប់អំពីចំនុចដែលមិនគួរគប្បីរវាងអ្នកនិងក្រុមហ៊ុនចាស់របស់អ្នក ហើយអ្នករំពឹងចង់ជួបឪកាសថ្មី បទពិសោធន៏ថ្មី។

ការដឹងពីរបៀបផ្តល់សំនួរជៀសវាងការនៅស្ងៀម
កំឡុងពេលសំភាសន៏ការងារ អ្នកមិនត្រូវនៅស្ងៀមហើយចំាតែឆ្លើយសំនួរដែលនិយោជកបានសួរនោះទេ។ ជំនាញមួយដែលមានសារៈសំខាន់ណាស់ក្នុងការសំភាសន៏ការងារដែលមិនមែនម្នាក់ៗមិនដឹងនោះទេគឺរបៀបសួរសំនួរត្រលប់ទៅកាន់និយោជកវិញ។ ពេលខ្លះសួរសំនួរទៅកាន់និយោជកវិញធ្វើអោយនិយោជកបែរទៅជាងាយស្រួលទៅវិញ។ វាដូចជាការសន្ទនាមួយដែលមានភាពជិតស្និតអញ្ចឺង មិនមែនស្មុគស្មាញនិងរសាប់សល់នោះទេ។ ក្រៅពីនេះ និយោជកអាចមានអារម្មណ៏ពេញចិត្តនៅពេលដែលពួកគេដឹងថាអ្នកកំពុងគិតពិចារណាអំពីការងារនៅក្នុងពេលអនាគត។

បើទោះបីជាយ៉ាងណាក៏ដោយ ការសួរសំនួរមិនមែនជាការងាយស្រួលនោះទេ។ សំនួរដែលទាក់ទងនឹងលក្ខណៈពិសេស ធម្មជាតិ ស្ថានភាពពាណិជ្ជកម្មជាដើមនឹងធ្វើអោយនិយោជកគិតថាអ្នកមិនបានស្តាប់អ្វីផ្សេងក្រៅពីពួកគេនោះទេ។ អ្នកគួរតែឆ្លាតក្នុងការសួរសំនួរដែលបង្ហាញពីសមត្ថភាពរបស់អ្នកក៏ដូចជាបង្ហាញថាអ្នកបានស្គាល់ពីក្រុមហ៊ុនរបស់ពួកគេ។ ដូចជា "តើបច្ចេកវិទ្យាអ្វីដែលខ្ញុំអាចប្រើបានដើម្បីជួបការងារនេះអោយបានល្អបំផុត? ឬក៏ "ខ្ញុំបានព្យាយាមកម្មវិធីមួយដែលសមរម្យនឹងការងារនេះខ្លំាងណាស់ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនរបស់អ្នកប្រើប្រាស់វិធីសាស្រ្តនេះ?" ជាដើម-ល-។

ទីបំផុត រឿងដែលសំខាន់បំផុតនៅក្នុងចំណោមជំនាញការសំភាសន៏ការងារដ៏ទៃទៀតនោះគឺអ្នកត្រូវតែដឹងថាអ្នកគឺជានរណា។ បើទោះបីជាអ្នកដឹងច្បាស់ពីវិធី"​សរសើរ ឬលើកជើង" និយោជក រឿងតែមួយគត់ដែលពួកគេជាប់ចិត្តនិងយកចិត្តទុកដាក់នោះមិនមែនរូបរាងកាយនោះទេ វាគឺសមត្ថភាពរបស់អ្នកនិងបទដ្ឋានសីលធម៌របស់អ្នក។ ដូច្នេះ ដើម្បីទទួលបានការងារតាមដែលអ្នកចង់បាន អ្នកគួរតែរៀបចំខ្លួនអោយបានល្អនៅក្នុងក្រសែភ្នែករបស់និយោជក។

  •  
     

សំភាសន៍ - ដំបូន្មានផ្សេងទៀត